adverise with khmeread Unnamed %282%29

អត្ត​ព​លិ​ករ​ត់​ម៉ា​រ៉ា​តុង លី ណា​រី បាន​ត្រឹម​ចំណាត់ថ្នាក់​១៣៣ ក្នុងចំណោម​១៥៧​នាក់ នៅ​អូឡាំពិក​ហ្គេម រី​យ៉ូ កាលពី​យប់មិញ​

    ប្រេ​ស៊ី​ល ៖  កីឡាការិនី​រត់​ម៉ា​រ៉ា​តុង​របស់​កម្ពុជា លី ណា​រី បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​១៣៣ ក្នុងចំណោម​កីឡាការិនី សរុប​ចំនួន ១៥៧​នាក់ ដោយបាន​ប្រើ​ថិរវេលា​៣​ម៉ោង​២០​នាទី និង​២០​វិនាទី នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក រដូវក្តៅ នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល កាលពី​វេលា​ម៉ោង​១១​យប់មិញ ម៉ោង​នៅ​កម្ពុជា ដែល​ទូរទស្សន៍ រស្មី​ហង្ស​មាស HDTV ជា​អ្នក​នាំ​ទស្ស​និ​យ​ភាព​ការផ្សាយ​បន្ត​ផ្ទាល់ ពី​ព្រឹត្តិការណ៍​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ កម្ពុជា​ទូទាំងប្រទេស​។​

    ស្ថិតនៅក្នុង​វ័យ​៤៤​ឆ្នាំ​, កីឡាការិនី លី ណា​រី ជា​ស្ត្រី​ទី​១​មួយ​របស់​កម្ពុជា ដែល​លេង​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង ៤២​គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក នា​ឆ្នាំ​២០១៦​នេះ​។​

    កីឡាការិនី​កម្ពុជា​រូបនេះ​ធ្វើ​មិនសូវ​បានល្អ ប៉ុន្តែ​អ្នក ស្រី​រត់​ដល់ទី​លើ​ចម្ងាយ​ផ្លូវ​៤២​គីឡូម៉ែត្រ នៅលើ​អត្ត​ពលិកម​ក​ពី​២០​ប្រទេស​ផ្សេងទៀត ដែល​ខ្លះ​បាន​រត់​មិន ដល់ទី​ឡើយ​។ 

    ចំពោះ​ជ័យលាភី​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង​នេះ ចំណាត់ថ្នាក់​លេខ​១ មេដាយមាស បាន​ទៅលើ​កីឡា ការិនី​មកពី​ប្រទេស កេ​ន​យ៉ា Sumgong Jemima Jelagat ប្រើ​ថិរវេលា ២:២៤:០៤, មេដាយប្រាក់ កីឡាការិនី បា​រ៉ែ​ន ថិរវេលា ២:២៤:១៣ និង​មេ​ដ​សាយ​សំរិទ្ធ កីឡាការិនី​អេ​ក្យូ​ពី Dibaba Mare​ជាមួយនឹង​ថិរវេលា ២:២៤:៣០​។ 

    សូម​រំលឹកថា ម្ចាស់​កំណត់ត្រា​ពិភពលោក​លើ​វិញ្ញាសា​នេះ គឺ​កីឡាការិនី​អង់គ្លេស Radcliffe Paula ដែលសម្រេចបាន ២:១៧:៤២ ​នា​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ទីក្រុង​ឡុង​ដ៍ កាលពី​ឆ្នាំ​២០០៥ រីឯ​ម្ចាស់​មេដាយ​ម្ចាស់​កំណត់ត្រា​អូឡាំពិក គឺ​កីឡាការិនី​អេ​ក្យូ​ពី Gelana Tiki ដែល​សម្រេចបាន ២:២៣:០៧ កាលពី​អូឡាំពិក​ក្រុង​ឡុង​ដ៏​ឆ្នាំ​២០១២​។​

    អត្ត​ព​លិ​ក​កម្ពុជា​ចំនួន​៦​រូប​លើ​៤​ប្រភេទ​កីឡា​នេះ​ប្រកួត​បាន​៣​វិញ្ញាសា​ហើយ ហើយ កម្ពុជា​នៅសល់​៣​វិញ្ញាសា​ទៀត គឺ​រត់ប្រណាំង​ម៉ា​រ៉ា​តុង​បុរស ដែល​នឹងត្រូវ​ប្រកួត​ដោយ​កីឡាករ នី​កូ​, កីឡាការិនី ចំបាប់ ចូ​វ សុធា​រ៉ា និង​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី លើ​វិញ្ញាសា ៧៣​គីឡូក្រាម​៕​

adverise with khmeread

មតិយោបល់