adverise with khmeread %e1%9f%a0

ថ្ងៃ​ស៊យ​បំផុត​រក​លេខ​ដាក់​គ្មាន​! Petr Cech ត្រូវគេ​ស៊ុត​ទក់​សាច់​ហើយ​ចេញ​មកវិញ​បើកឡាន​ទៅបុក​សសរ​កីឡាដ្ឋាន​ទៀត​

    ​សប្តាហ៍​បើកឆាក​ដំបូង​នៃ​រដូវ​កាល​ថ្មី​របស់ Petr Cech គឺ​ពិតជា​ស៊យៗ​រក​លេខ​ដាក់​គ្មាន​ពេលដែល​គាត់​បាន​បើកឡាន​របស់គាត់​ទៅបុក​នឹង​សសរ​ចំណតរថយន្ត​កីឡដ្ឋាន Emirates​។​

​    ​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ បាន​បាត់បង់​លទ្ធភាព​សង្គ្រោះ​បាល់​ដល់​ទៅ​បួន​គ្រាប់​ដែល​ធ្វើឱ្យ Liverpool របស់ Jurgen Klopp យកឈ្នះ​ក្នុង​លទ្ធផល ៤-៣ នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​ក្នុង​ដំណើរ​ប្រកួត​ដ៏​ជក់ចិត្ត​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​ប្រសិនបើ​ទាំងនោះ​ពិតជា​មិន​ស៊យ​គ្រប់គ្រាន់​សម្រាប់​គាត់​នោះទេ រឿង​ស៊យ​មួយទៀត​ក៏បាន​បន្ថែម​ពីលើ Cech ដើម្បីឱ្យ​ស៊យ​គ្រប់គ្រាន់​តែម្តង​។​

​    ​អតីត​អ្នកចាំទី​ក្រុម​តោ​ខៀវ Chelsea រូបនេះ​បាន​បើករថយន្ត​ប្រណិត​ម៉ាក Audi A7 របស់គាត់ ដែលមាន​តម្លៃ ៦៥០០០​ផោន ទៅបុក​នឹង​សសរ​ចំណតរថយន្ត​ក្រោម​ដី​នៅឯ​ទឹកដី Emirates ខណៈដែល​គាត់​បាន​ប៉ុនប៉ង​ចាកចេញ​ពី​កីឡដ្ឋាន​។​

​    ​រថយន្ត​របស់ Cech មើលទៅ​ហាក់ដូចជា​មិន​ខូចខាត​ច្រើន​នោះឡើយ ប៉ុន្តែ​វា​ពិតជា​បញ្ជាក់​យ៉ាងច្បាស់​ថា​នោះ​គឺ​ពិតជា​រាត្រី​ដ៏​ស៊យ​បំផុត​សម្រាប់​គាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់