ក្នុងឆ្នាំ ២០០៨ នាង Sharlene និងមិត្តភក្តិពីរនាក់ទៀតបានដើរឆ្លងផ្លូវមួយ នៅពេលដែលនាងត្រូវរថយន្តបុក។ កម្លាំងបុកនោះបានធ្វើឱ្យមុខនាងបុកនឹងកញ្ចក់មុខរថយន្ត រួចប៉ើងឡើងលើប្រហែល ១,៥ ម៉ែត្រ។
នៅពេលដែលនាងភ្ញាក់ខ្លួនពីការសន្លប់ ២០ នាទីក្រោយ នាងបាននៅក្នុងឧទ្ធម្ភាគចក្រមួយ ដែលកំពុងបញ្ចូននាងទៅមន្ទីរពេទ្យ។
ប្រាំបីម៉ោងក្រោយ នាងត្រូវបានចុះផ្សាយលើសារព័ត៌មានមួយថា នាងត្រូវដេរ ១៥ ថ្នេរលើក្បាលរបស់នាង និងមានស្នាមរយះច្រើនកន្លែងទៀត។
នៅពេលនោះបុគ្គលិកបានហៅនាងថា "ក្មេងអច្ឆរិយៈ" នាងសឹងតែស្លាប់ដោយសារគ្រោះថ្នាកចរាចរណ៍នោះទៅហើយ ប៉ុន្ដែនាងអាចស៊ូទ្រាំរស់រានមានជីវិតបាន។
បើទោះជានាងជាពីរបួស Sharlene មានបញ្ហាក្បាលមួយផ្សេងទៀត។ នាងតែងតែសុបិនចង់ក្លាយជាតារាម៉ូដែលម្នាក់ ប៉ុន្ដែមុខរបស់នាងនៅតែមានស្នាមសម្លាកដោយសារឧបទ្ទវហេតុនោះ។ នាងត្រូវប្រឈមនឹងបោះបង់ក្តីសុបិនក្លាយជាបវរកញ្ញាដោយសារសម្លាកនោះ។
ប៉ុន្ដែនាង Sharlene មិនចុះចាញ់នោះទេ។ ប្រាំពីរឆ្នាំក្រោយ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នោះ នាងបានរកឃើញទំនុកចិត្តដើម្បីចូលរួមកម្មវិធីប្រកួតបវរកញ្ញា Miss Universe Jamaica ឡើងវិញបន្ទាប់ពីព្យាបាលរបួសជាសះស្បើយ។ ឥឡូវក្នុងនាមជាបវរកញ្ញា Jamaica ទើបគ្រងមកុដថ្មីថ្មោង នាងមានគម្រោងធំសម្រាប់អនាគត។
មិនមែនត្រឹមតែនឹងទៅប្រកួតប្រជែងបវរកញ្ញានៅប្រទេសចិននោះទេ ប៉ុន្ដែនាងក៏គ្រោងទៅធ្វើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសរបស់នាងទៀតផង។
នាង Sharlene និយាយថាឧបទ្ទវហេតុរថយន្តបានបង្រៀននាងពីអ្វីទៅហៅថាតម្លៃជីវិត។ នាងបានប្រាប់ទៅវេបសាយ Gleaner ថា "ពេលវេលាយជាគន្លឹះមួយ ហើយឧបទ្ទវហេតុធ្វើឱ្យខ្ញុំជឿជាក់ថាគ្រួសារខ្ញុំសំខាន់ប៉ុនណា។ ថ្ងៃនេះ ខ្ញុំជាទ្រព្យសម្បត្តិគ្រួសាររបស់ខ្ញុំ ហើយពួកគេគឺជាអ្វីៗទាំងអស់របស់ខ្ញុំផងដែរ"៕
