adverise with khmeread Unnamed

ការពារជាតិ និង​បឹងកេត​អង្គរ រកបាន​៣​ពិន្ទុ​ដូចគ្នា​ក្នុង​សប្តាហ៍​ទី​១៦ ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​

    ភ្នំពេញ ៖ ក្រុម​ក្រសួងការពារជាតិ និង​បឹងកេត​អង្គរ​អេ​ហ្វ​.​ស៊ី រកបាន​៣​ពិន្ទុ​ដូចគ្នាបន្ទាប់ពី​បាន​យកឈ្នះ​លើ​គូ ប្រកួត​រៀងៗ​ខ្លួន សម្រាប់​សប្តាហ៍​ទី​១៦ ក្របខណ្ឌ​លី​គ​កំពូល​របស់​កម្ពុជា កាលពី​ចុង​ស​ប្តា៍​កន្លងទៅ នៅ​ទីលាន ផ្សេងៗ​ពីគ្នា​។​

    ក្រុម​ក្រសួងការពារជាតិ ដែល​រកបាន​៣​ពិន្ទុ​ដោយ​លំបាក​នោះ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ព្រះខ័ន​រាជ ស្វាយរៀង ដោយ​លទ្ធផល ២​ទល់​១ នៅ​ទឹកដី​ខ្លួនឯង​ដែល​នៅ​តង់​ទី​១ ក្រុម​ទាំងពីរ​នេះ​រក្សា​លទ្ធផល ស្មើគ្នា ១​ទល់​១​។ 

    ចំណែក​បឹងកេត​អង្គរ​អេ​ហ្វ​.​ស៊ី ក៏​រកបាន​៣​ពិន្ទុ​ទាំង​លំបាក​ដែរ​ពី​ក្រុម​ភ្នំពេញ​ក្រោ​ន ដើម្បី​រក្សា​ដំណែង របស់ខ្លួន​នៅលើ​កំពូល​តារាង​ដដែល​នោះ​។​

    បឹងកេត​អង្គរ បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៣​ទល់​២ ដោយនៅ​តង់ ទី​១ បឹងកេត​បាន​នាំមុខ ២​ទល់​១ ប៉ុន្តែ​ភ្នំពេញ​ក្រោ​ន​បើ​ការ​នាំមុខ ១​គ្រាប់​មុន តាំងតែ​នាទី​ទី​៥ មក​ម្លេះ​។​

    នៅ​១៦​ប្រកួត​របស់​ការពារ​ជាតិ ឈ្នះ​១៣​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​២​ប្រកួត មាន​៤០​ពិន្ទុ ឈរ​នៅ​ចំណាត់ ថ្នាក់​លេខ​២ បណ្តោះអាសន្ន ស្រប​ពេលដែល ១៦​ប្រកួត​របស់​បឹងកេត​អង្គរ ឈ្នះ​១៣​ប្រកួត ស្មើ​២​ប្រកួត និង​ចាញ់​១​ប្រកួត មាន​៤១​ពិន្ទុ លើ​១​ពិន្ទុ លើ​ក្រុម​ក្រសួង​ការ​ជាតិ ដោយ​ក្រុម​បឹងកេត​អង្គរ និង​ការពារជាតិ សម្រាប់​រដូវ​កាល ២០១៦​នេះ ជា​គូប្រកួត​ប្រជែង​ស្វែងរក​ពិន្ទុ​ដូចៗ​គ្នា ដើម្បី​ឡើងទៅ​គ្រង​ម្ចាស់​ជើងឯក រដូវ​កាល​នេះ​។​

    ក្រុម​ប្រជែង​ដ៏​ស្វិតស្វាញ​ទាំងពីរ​នេះ​នៅ​ដល់​តែ​២​ប្រកួត​ដូចគ្នា​ប៉ុណ្ណោះ ជាមួយនឹង​ការប្តេជ្ញាចិត្ត យ៉ាង​មុតមាំ ត្រូវ​ប្រឹង​ឲ្យ​អស់ពី​លទ្ធភាព ធ្វើយ៉ាងណា​ត្រូវការ​ឈ្នះ​ដាច់ខាត សម្រាប់​២​ប្រកួត​ចុងក្រោយ ដើម្បី ក្លាយជា​ក្រុម​ជើងឯក រដូវ​កាល ២០១៦​នេះ​។​

    សូមបញ្ជាក់ថា ក្រៅពី​២​ប្រកួត​នេះ ក៏មាន​៣​ប្រកួត​ផ្សេងទៀត សម្រាប់​សប្តាហ៍​ទី​១៦​នេះដែរ ដោយ​ក្រុម ណាហ្គា​វើ​ល ប្រកួត​ឈ្នះ​ស៊ីម៉ាក់ ៤​ទល់​១ ខណៈ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២​ទល់​១ ហើយ​អាស៊ី​អឺរ៉ុប ចាញ់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល ១​ទល់​២៕​

adverise with khmeread

មតិយោបល់