adverise with khmeread 5

Justin Bieber ឱប​ស្និទ្ធ​ជាមួយ​ស្រី​ថ្មី​ហើយ​ប្រកែក​ថា​គ្រាន់​ជា​មិត្ត​

​    ​តារាចម្រៀង​សម្បូរ​រឿង Justin Bieber បាន​អះអាងថា​គាត់​គ្រាន់តែ​ជា​មិត្ត​របស់​តារា​បង្ហាញ​ម៉ូដ Hailey Baldwin ប៉ុណ្ណោះ ប៉ុន្តែ​នេះ​គឺជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​អស់សំណើច​សម្រាប់​សម្តីរ​បស់​គាត់​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចោទ​ជា​សំណួរ​ថា​: តើ​អ្នក​ចង់​មានន័យថា​ម៉េច​? 

​    ​រូបភាព​ទើប​បង្ហោះ​នៅលើ​គណនី Instagram របស់​អ្នក​ទាំងពីរ​ពុំ​ពិបាកធ្វើ​ឱ្យគេ​ឆ្ងល់​ពី​ធាតុពិត​នៃ​ទំនាក់ទំនង​នេះ​ទេ​។ រូបភាព​មួយ​ក្នុងចំណោម​នោះបាន​បង្ហាញ​តារាចម្រៀង​រូបនេះ​ឱបថើប​គ្នា​យ៉ាង​ស្និទ្ធ​ជាមួយ​តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់ស្អាត​វ័យក្មេង​រូបនេះ​។ បន្ទាប់ពី​រូបនេះ​ក៏​នៅមាន​រូបភាព​ផ្អែមល្ហែម​ជាច្រើន​បន្តបន្ទាប់​ទៀតផង​ដែរ ដែល Justin ចែករំលែក​ឱ្យ​អ្នកគាំទ្រ​មើល​។ 

​    ​Hailey Baldwin គឺជា​តារា​ម៉ូ​ដែល​របស់​ក្រុមហ៊ុន Topshop និង Ralph Lauren ប្រទេស​បារាំង​។ នាង​គឺជា​កូនស្រី​របស់​តារា​សម្តែង​លោក Stephen Baldwin និង​ជា​ក្មួយ​ស្រី​របស់ Alec Baldwin ផងដែរ​។ នាង​បាន​ចំណាយពេល​ជាច្រើន​នៅ​ជាមួយ Justin នាពេល​កន្លងមក រួមទាំង​ដំណើរ​កម្សាន្ត​ជិះ​ម៉ូតូ​ទឹក​នៅ Miami កាលពី​ខែមិថុនា​ផងដែរ ។ 

​    ​តើ​ទីបំផុត Justin នឹងមាន​អារម្មណ៍​លង់​ស្រឡាញ់​អ្នកផ្សេង​ក្រៅពី Selena Gomez ដែលជា​អតីត​សង្សារ​របស់ខ្លួន​ដែរឬទេ​?

adverise with khmeread
ប្រភព៖ ដឺសាន់

មតិយោបល់