Samantha Jacquelinet ជាអតីតមិត្តស្រីរបស់កីឡាករ Anthony Martial កីឡាកររបស់ Man Utd បានចោទប្រកាន់ថា ក្លឹបបានបំផ្លាញឆាកជីវិតរបស់នាង។ Samantha និយាយថា ទំនាក់ទំនងស្នេហារបស់នាងជាមួយនឹង Martial ចាប់ផ្តើមមានបញ្ហាភ្លាមៗបន្ទាប់ពីកីឡាកររូបនេះបានផ្ទេរមកកាន់ពហុកីឡាដ្ឋាន Old Trafford ។
Samantha បាននិយាយថា “អ្វីៗគ្រប់យ៉ាងប្រែប្រួលទាំងអស់។ កីឡាករបាល់ទាត់នៅអង់គ្លេសប្រៀបដូចជាស្តេច។ ពួកគេមានលុយច្រើន ហើយការយកចិត្តទុកដាក់មកលើពួកគេប្រៀបដូចជាពួកគេរស់នៅពិភពផ្សេង”។ នាងបាននិយាយថា Martial ព្យាយាមដោះស្រាយជាមួយនឹងចំណាប់អារម្មណ៍គ្រប់បែបយ៉ាងដែលគាត់ទទួលបាន។
នាងបានបន្តថា Man Utd បានបំផ្លាញឆាកជីវិតរបស់ខ្ញុំ។ Martial ក្លាយជាមនុស្សដែលគេចាប់អារម្មណ៍ច្រើន ហើយស្រីក្មេងៗចាប់ផ្តើមចោមរោមគាត់។ គាត់ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះនៅក្នុងចំណោមអ្នកគាំទ្ររបស់ Man Utd៕
