ក្លឹប Crystal Palace បានយល់ព្រមលក់ខ្សែបម្រើស្លាប Yannick Bolasie ក្នុង៣០លានផោន ហើយកីឡាកររូបនេះនឹងពិនិត្យសុខភាពជាមួយក្លឹប Everton ។ Yannick អន្ទះសាចង់ចូលរួមជាមួយលោក Ronald Koeman នៅពហុកីឡាដ្ឋាន Goodison Park ។
Yannick Bolasie វ័យ២៧ឆ្នាំនឹងក្លាយជាកីឡាករទី៤ដែលអេវើតុនចុះកិច្ចព្រមព្រៀងផ្ទេរបន្ទាប់ពីការមកដល់របស់កីឡាករ Maarten Stekelenburg Idrissa Gueye និង Ashley Williams ។
លោក Alan Pardew បាននិយាយថា “កិច្ចសន្យាជិតសម្រេចហើយ ហើយ Yannick នឹងចាកចេញដោយការជូនឲ្យមានសំណាងល្អ។ ការពិនិត្យសុខភាពមិនទាន់រួចរាល់ឬមានការព្រមព្រៀង១០០ភាគរយនៅឡើយទេ”៕
