adverise with khmeread Unnamed %281%29

ក្រុមយុវជន​"​ខ​៤ "​លើក​ពានរង្វាន់ Gold Sport រដូវ​កាល ២០១៦

    ភ្នំពេញ  ៖ ទីបំផុត​, ក្រុមបាល់ទាត់​យុវជន ខ​៤ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ណុប រតនៈ បាន​លើក​ពាន​បាល់ទាត់​មិន​អាជីព Goal Sport រដូវ​កាល ២០១៦ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម ABA ស្ទឹងមានជ័យ នៅ​វគ្គ ផ្តាច់ព្រ័ត្រ កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដោយ​បាល់​ប៉េ​ណា​ល់​ទី ៣​ទល់​២ ក្រោយពី​ប្រកួត​ស្មើ​ស្មើគ្នា ២​ទល់​២​។​

    ក្រោម​ការ​បង្វឹក​របស់​លោក អ៊ុង កន​យ៉ា​ណូ និង​គ្រប់គ្រង​ដោយ​លោក​ណុប រតនៈ ផង​នោះ ក្រុមយុវជន ខ​៤ បាន​រកឃើញ​ជ័យជម្នះ​មួយ​ហើយ ក្រោយ​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាយ​ជាមួយ​ក្រុម​ABA ស្ទឹង​មានន័យ​។​

    ពានរង្វាន់ Goal Sport រដូវ​កាល​ទី​១​នេះ មាន​ក្រុម​ចូលរួម​ចំនួន​២៣​ក្រុម ដោយ​បែង​ចែកជា​ពីរ​ពូ​ល A ដែលមាន ១២​ក្រុម និង​ពូ​ល B  មាន ១១​ក្រុម ហើយ​បាន​ដំណើរ​ប្រកួត​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងទៅនេះ​។ 

    ចំពោះ​លទ្ធផល​វិញ ក្រុម ខ​៤ បាន​លេខ​១ ទទួល​ប្រាក់រង្វាន់​២​លាន​រៀល​, ក្រុម​លេខ​២ ABA ស្ទឹងមានជ័យ​ទទួលបាន​ប្រាក់រង្វាន់​១​លាន​៨​សែន និង​ក្រុម​លេខ​៣ ក្រុម​ខ្មែរ​នគរ ទទួលបាន​ប្រាក់រង្វាន់​៨០​ម៉ឺន​រៀល ខណៈ ក្រុម Fair Play បាន​ទៅ​ក្រុម​ខេត្តរតនៈគិរី ទទួលបាន​ប្រាក់រង្វាន់ ២​សែន​រៀល និង​អ្នក​ស៊ុត​ចូល​ច្រើនជាងគេ សូរ ធារ៉ា ទទួល​ប្រាក់រង្វាន់ ២​សែន​រៀល​ផងដែរ​។​

    ថ្លែង​ក្រោយ​បញ្ចប់​ការប្រកួត​, លោក​ណុប រតនៈ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា សមាជិក​ក្រុម​ទាំងមូល​ពិតជា​ធ្វើ​បានល្អ​ខ្លាំងណាស់ ដែល​អាច​ទទួលបាន​ជ័យជម្នះ​នេះ ហើយក៏​សូម​អរគុណ​ដល់ លោក ហ៊ីង  ប៊ុន​ហៀ​ង ដែលជា​ប្រធាន​ក្លឹប​បាល់ទាត់​មួយ​នេះដែរ ដោយ​តែងតែ​ជួយ​ជ្រោមជ្រែង​
​រហូតមក​។ វា​ពិតជា​មិនមែនជា​រឿង​ងាយស្រួល​ទេ ក្នុងការ​ប្រកួត​ដែល​ក្រុម​របស់លោក មិនមែនជា​កីឡាករ​អាជីព តែ​ផ្ទុយទៅវិញ​សុទ្ធសឹងតែ​ជា​យុវជន​។

    អ្នកគ្រប់គ្រង​ក្នុង​ក្លឹប​រូបនេះ បន្តថា​លោក​នឹង​ពង្រឹង​ក្រុម​មួយ​នេះ ហើយនឹង​ដាក់​ទៅលេង​ពានរង្វាន់​ផ្សេងៗ​ទៀត នៅពេល​ខាងមុខ​៕​

adverise with khmeread

មតិយោបល់