adverise with khmeread Unnamed %281%29

ឃាត់​ជនជាតិ​ចិន​៦​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណីជំរិតប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៦​នាក់​ត្រូវបាន​ឃាត់ខ្លួន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណីជំរិតប្រាក់តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ខណៈ​ប៉ូលិស​អន្តោ ប្រវេសន៍ និង​ប៉ូលិស​សន្តិសុខ​ផ្ទៃក្នុង ក្រោម​កិច្ចសម្របសម្រួល​របស់ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ឡោមព័ទ្ធ ផ្ទះ​វីឡា​មួយ ស្ថិតក្នុង​បុរី​ពិភពថ្មី សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦​នេះ។​

    ក្នុង​ប្រតិបត្តិ​ការចុះទៅ​ឆែកឆេរ ​និង​ឃាត់ខ្លួន​ក្រុម​ខាងលើ​ដឹកនាំ​បញ្ជ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ឹ​ម វុទ្ធី ស្នងការរង​ទទួលបន្ទុក​សន្តិសុខ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លូ រ៉ា​បូ​ ស្នងការរង​ទទួលបន្ទុក​ជនអន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​,​ លោក​វរៈសេនីយ៍ឯក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ។​

    លោក ម៉ក់ ហុង បានឱ្យដឹងថា ប្រតិបត្តិការ​ខាងលើនេះ​កម្លាំង​ប៉ូលិស​របស់លោក​ បាន​ឃាត់​ខ្លូន​ជនជាតិ​ចិន​០៦​នាក់​ (​ស្រី​០២​នាក់​)​ ព្រមទាំង​ដកហូត​សម្ភារៈ ​និង​វត្ថុតាង​ជា ​Computer​ និង​សម្ភារៈ​ល្មើស​មួយចំនួនធំ​ទៀត​ដែល​ក្រុម​ជនល្មើស​រៀបចំ​ធ្វើ​សកម្មភាព​នាពេល​កន្លងមក​។​

    ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំងនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជន​អន្តោរ​ប្រវេសន៍​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការសួរនាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

adverise with khmeread

មតិយោបល់