adverise with khmeread Hgb

គួរ​ដឹង​ទាំងអស់គ្នា​! នេះ​ជា​វិធី​ពិនិត្យមើល​កាមេរ៉ា​បង្កៃ​ក្នុង​បន្ទប់ទឹក​សាធារណៈ​!

    ​វា​គឺជា​រឿង​មួយ​ដែល​គួរឱ្យខ្លាច​បំផុត​ក្នុង​ទី​សារ​ធារ​ណៈ ជាពិសេស​ចំពោះ​ស្ត្រីភេទ​។ ឧបករណ៍​ខ្លះ​បង្កើតឡើង​ឱ្យ​មនុស្ស​ធ្វើ​នូវ​រឿង​អាក្រក់ៗ​បាន ហើយ​អ្នក​ត្រូវ​ប្រយ័ត្ន​និង​ត្រូវ​ដឹង​ពី​របៀប​ការពារ​ខ្លួន​របស់​អ្នកជា​បន្ទាន់​។​

​    ​ថ្មីៗ​នេះ ស្ត្រី​អាមេរិក​ម្នាក់​បាន​រកឃើញ​ឧបករណ៍​ថតចម្លង​តូច​មួយ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​សំណាក់​របស់​នាង ដែល​លួច​ថត​សកម្មភាព​នាង​ជា​យូរ​មកហើយ​។ នាង​មិន​បានដឹង​ទាល់តែសោះ​ថា នាង​ត្រូវបាន​គេ​កំពុង​លួច​ថត​។ 

​    ​ល្បិច​នោះ​គឺថា​ពួកគេ​បាន​ប្រើ​កញ្ចក់​មាន​ពីរ​ស្រទាប់​នៅពេល​ចាំង​ពន្លឺ​ដោយ​ម្ខាង​មើលឃើញ និង​ម្ខាង​ទៀត​មើលមិនឃើញ​នោះទេ​។ កាមេរ៉ា​គឺ​គេ​លួច​បង្កៃ​នៅ​ពីក្រោយ​កញ្ចក់​នោះ ដោយ​ពួក​ខិលខូច​នៅ​កន្លែង​ដែល​គ្មាន​ពន្លឺ​ដើម្បី​ចាប់យក​សកម្មភាព​អ្នក​ចូលក្នុង​បន្ទប់ទឹក​។​

​    ​ដូច្នេះ​ចំពោះ​នារី​ភេទ​ដែល​ចូលក្នុង​បន្ទប់ទឹក​តាម​ក្លឹប​នានា ឬ​កន្លែង​ផ្សេងៗ​សូម​ប្រុងប្រយ័ត្ន​។ បើ​មិន​ប្រយ័ត្ន​ទេ អ្នកនឹង​ស្ដាយក្រោយ​ដោយ​រូបភាព​របស់​លេច​ធ្លាយ​ដោយសារ​ជនខិលខូច​។ 

​    ​ករណីនេះ​កើតឡើង​នៅ​បណ្តា​រដ្ឋ​ជាច្រើន​ដូចជា Alabama, Arkansas, California, Delaware, Georgia, Hawaii, Kansas, Maine, Michigan, Minnesota, New Hampshire, South Dakota, និង Utah​។ 

​    ​របៀប​ពិនិត្យ​មើលថា​តើ​កញ្ចក់​នេះ​ជា​កញ្ចក់​ឆ្លុះ​ឃើញ​ពី​ម្ខាង​ទៀត​ឬក៏​អត់ អ្នក​ត្រូវ​យកដៃ​ស្ទាប​មើល​ជុំវិញ​គែម​កញ្ចក់​នោះ​ថា​តើ​ត្រូវបាន​ព្យួរ​ចេញពី​ជញ្ជាំង​ដែរ​ឬក៏​អត់​? ប្រសិនបើ​វា​គ្មាន​កន្លែង​ព្យួរ ហើយ​កប់​ជាប់​ក្នុង​ជញ្ជាំង ដូច្នេះ​អ្នក​កំពុង​ប្រឈម​ហានិភ័យ​គេ​លួច​ថត​ខ្ពស់​ណាស់​។ 

​    ​វិធី​មួយទៀត​គឺ​យកដៃ​គោះ​កញ្ចក់​នោះ ប្រសិនបើ​ឮ​សំឡេង​ហាប់​ណែន បានន័យថា​វា​ពិតជា​ព្យួរ​ជាប់​ជញ្ជាំង ប៉ុន្តែ​បើ​គោះ​ទៅ​ស្តាប់ឮ​ដូចជា​ប្រ​យោងៗ នោះ​ប្រហែលជា​កញ្ចក់​ឆ្លុះ​ឃើញ​ពី​ម្ខាង​ទៀតហើយ​៕

adverise with khmeread
ប្រភព៖ foodandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់