adverise with khmeread 1

ថៃ​ប្រឈម​បាត់បង់​ភ្ញៀវទេសចរ​រាប់សែន​នាក់​ដោយសារតែ​ករណី​ផ្ទុះ​គ្រាប់បែក​ផ្អើល​ប្រទេស​

    ​ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ថៃ​អាច​នឹង​បាត់បង់​ភ្ញៀវទេសចរ​រហូតដល់​ទៅ ២០០.០០០ នាក់ និង​ខាតបង់​ប្រាក់ចំណូល​វិស័យ​ទេសចរណ៍​ជាង ១០ ពាន់​លាន​បាត​ក្នុងឆ្នាំនេះ បន្ទាប់ពី​ការផ្ទុះ​គ្រាប់បែក​ដ៏​ប្រល័យ​រាប់​គ្រាប់​ជា​បន្តបន្ទាប់​កាលពី​សប្តាហ៍​មុន​នៅ​បណ្តា​ទីក្រុង​ទេសចរណ៍​។ 

​     រលក​នៃ​ការវាយប្រហារ​ក្នុង​កន្លែង​ដូចជា​ទីក្រុង​មាត់សមុទ្រ ហួ​ហ៊ី​ន និង​កោះ​ភូ​កេ​ត គឺជា​ការ​ប្រឈម​ដ៏​ធំ​ចំពោះ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​បាន​ពុះពារ​ឆ្លងកាត់​អស្ថេរភាព​ជាង ១ ទសវត្សរ៍ និង​ទើបតែ​រើប​ឡើងវិញ​បន្តិច​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ 

​    ​លោក Yuthasak Supasorn ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​និយាយថា ការវាយប្រហារ​នេះ​អាច​នាំឱ្យ​ខាតបង់​រយៈពេល​វែង​ក្នុង​ចំណូល​ទេសចរណ៍ និង​ការមកដល់​របស់​អ្នកទេសចរ​មកពី​ប្រទេស​អាស៊ី​ដទៃទៀត​។ 

​    ​លោក​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​នៅ​ដំណាច់​ឆ្នាំនេះ អាចមាន​ការលុបចោល​ការធ្វើដំណើរ​ចំនួន​ប្រហែល ១០០.០០០ ទៅ ២០០.០០០​។ វា​អាចធ្វើឱ្យ​ខាតបង់​ប្រហែល ៥,០៨ ពាន់​លាន​បាត​ទៅ ១០,១៦ ពាន់​លាន​បាត​"៕

​ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

មតិយោបល់