0

គីម ជុង​អ៊ុន​ប្រកាស​ចាប់ផ្តើម​ពិធីបុណ្យ​ផឹកស្រា​បៀរ ២០ ថ្ងៃ​ខណៈ​កូរ៉េខាងជើង​កំពុង​ប្រឈម​សង្គ្រាម​នុយក្លេអ៊ែរ​

    ​មេដឹកនាំ​ផ្តាច់ការ ដែល​ចូលចិត្ត​ផឹកស្រា​បៀរ និង​អាហារ​ឆ្ងាញ់ៗ បាន​បើក​ពិធីបុណ្យ​ផឹកស្រា​បៀរ​លើកទីមួយ​មិន​ធ្លាប់​មាននៅ​អាណាចក្រ​ឯកោ​របស់ខ្លួន​។ នេះ​បើតាម​វេ​ប​សាយ Daily Star ចេញផ្សាយ​កាលពី​ថ្ងៃទី ១៥ ខែសីហា​។ 

​    ​សម្រាប់ ២០ ថ្ងៃ​បន្ទាប់​នេះ ប្រជាជន​កូរ៉េខាងជើង​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ត្រូវបាន​អញ្ជើញ​ឱ្យមក​ផឹកស្រា​បៀរ និង​ពិសា​សាច់មាន់​អាំង​ដោយ​សេរី​។ 

​    ​ទោះយ៉ាងណា អវសាន​នុយក្លេអ៊ែរ​ក៏​អាច​នឹង​កំពុង​រង់ចាំ​គីម ជុង​អ៊ុន​ផងដែរ ខណៈដែល​អាមេរិក និង​កូរ៉េខាងត្បូង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ឱកាស​វាយលុក​នុយក្លេអ៊ែ​រ​គ្រប់ពេលវេលា​។ 

​    ​វេ​ប​សាយ Daily Star លើកឡើងថា នេះហើយ​ប្រហែលជា​មូលហេតុ​ដែល​គីម ជុង​អ៊ុន​ឱ្យ​ប្រជាជន​បាន​ស្គាល់​រសជាតិ​ជីវិត​រីករាយ​ហ៊ឺហា​ឱ្យបាន​ម្តង​ក្នុង​មួយជីវិត​។ 

​    ​ពិធីបុណ្យ​ផឹកស្រា​បៀរ​ព្យុងយ៉ាង​តែ​ដុង​ហ្គា​ង (Pyongyang Taedonggang Beer Festival) គឺ​ជ្រើស​យក​ស្រា​បៀរ Taedonggang ផលិត​ក្នុងស្រុក​ដោយ​ស្នាដៃ​ប្រជាជន​កូរ៉េខាងជើង​សុទ្ធសាធ​។ 

​    ​ស្រា​បៀរ​នេះ​ដាក់ឈ្មោះ​តាម​ទន្លេ​ឈ្មោះ Taedong នៅ​មាត់​ច្រាំ​ទន្លេ​ដែល​រៀបចំ​ពិធីបុណ្យ​នេះ​ដោយផ្ទាល់​តែម្តង​។ 

​    ​លោក Choe Yong Nam នាយក​ការិយាល័យ​សេវាសាធារណៈ​ទូទៅ​បាន​និយាយថា "​ពិធីបុណ្យ​ផឹកស្រា​បៀរ ដែល​រៀបចំឡើង​នៅ​មាត់ទន្លេ Taedong ដ៏​មាន​មន្ត​ស្នេហ៍​ស្រស់ស្អាត​នេះ គឺជា​ឱកាស​ដ៏​ពិសេស ដែល​បង្ហាញ​ភាពខ្លាំង និង ភាពរស់រវើក​នៃ​ប្រព័ន្ធ​សង្គមនិយម​ផ្ទាល់ខ្លួន​របស់​យើង ដែល​ធ្វើ​អ្វីៗ​គឺ​ដើម្បី​តែ​ប្រជាជន​"​។ 

​     ក្នុង​ពិធី​នោះ​ក៏មាន​ជនបរទេស​ដែល​ភាគច្រើន​ជា​អ្នកសារព័ត៌មាន​ចូលរួម​ផឹកស្រា​បៀរ​ផងដែរ​៕ 

​ប្រភព​៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់