adverise with khmeread 1

ឆ្នាំ២០១៥​​បទល្មើសព្រហ្មទណ្ឌកើតឡើង៧៦៥​លើ​ក ស្លាប់មនុស្ស៤៣នាក់ និងរងរបួស១៩២នាក់

     ភ្នំពេញ ៖ របាយការណ៍​របស់​ប៉ូលិស​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​៧៦៥​លើក ថយចុះ​៧៩​លើក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៤៣​នាក់ និង​រងរបួស​១៩២​នាក់ ។​
     លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៤​មករា​២០១៦ ក្នុង​ពិធី​ប្រជុំ​បូកសរុប ដក​បទពិសោធន៍​សភា​ព​ការណ៍​លទ្ធផល​ប្រតិបត្តិ​ការបង្ការ​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និង​សណ្តាប់ធ្នាប់​ចរាចរណ៍​ប្រចាំឆ្នាំ​២០១៥ របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ក្រោម​ក្នុង​អធិបតីភាព​លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ ។​
    លោក​ជួន សុវណ្ណ​បន្តថា ក្នុងចំណោម​បទល្មើស​ព្រហ្មទណ្ឌ​កើតមាន​ចំនួន ៧៦៥​លើក​នោះ មាន​បទល្មើស​ឧក្រិដ្ឋ​កើតឡើង​ចំនួន​១៨១​លើក ថយចុះ​៨​លើក បទល្មើស​ម​ជ្ឈឹ​ម​៥៨៤​លើក ថយចុះ​៧១​លើក ។​
     ហេតុការណ៍​ទាំងនេះ​កើតឡើង​នៅក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​១៣៥​លើក ,​សែន​សុខ​៦៥​លើក ,​ចំការមន​១០០​លើក​,​ឫស្សីកែវ​៩៥​លើក ,​មានជ័យ​៤៥​លើក ទួលគោក​៦៤​លើក​,​ដូនពេញ​៨៩​លើក​,​ដង្កោ​៤៣​លើក ,៧​មករា​៣៩​លើក ,​ច្បារ អំពៅ​៣៦​លើក​?​ព្រែក​ព្នៅ​៣១​លើក និង​ខណ្ឌ​ជ្រោយចង្វារ​២៣​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៤៣​នាក់ និង​រងរបួស​១៩២​នាក់ បាត់បង់​រថយន្ត​៦​គ្រឿង ម៉ូតូ​៩៣​គ្រឿង និង​ប្រាក់កាស សម្ភារៈ គ្រឿងអលង្ការ​មួយចំនួនទៀត ។​
     ក្នុងនោះ​មាន ករណី​ប្លន់​១២៩​លើក ជា​ករណី​ប្លន់​ម៉ូតូ​១០២​លើក និង​ប្លន់​សម្ភារៈ​កាបូប​លុយ​២៧​លើក ,​ឃាតកម្ម​២៨​លើក​ស្លាប់​២៨​នាក់ របួស​១​នាក់ ជា​ករណី​បាញ់សម្លាប់​១៥​លើក និង​កាប់​ចាក់ វាយ​សម្លាប់​១៣​លើក រំលោភ​សេព​
​ស​ន្ទ​វៈ​១៨​លើក បង្ខាំង​មនុស្ស​ខុសច្បាប់​៣​លើក និង​ជះ​ទឹក​អាស៊ីត​៣​លើក ។​
    លោកស្នងការ​បាន​បន្ត​ទៀតថា ចំពោះ​ការងារ​បង្ក្រាប​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចំនួន​៥៧០​ករណី ស្មើនឹង​៧៤,៥០% នៃ​បទល្មើស​រួម ឃាត់​ជនល្មើស​បាន​ចំនួន​៨១៦​នាក់ ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​១១២ ករណី ឃាត់ខ្លួន​២០៦​នាក់ និង​បទល្មើស​ម​ជ្ឈឹ​ម​៤៥៨​ករណី​ឃាត់ខ្លួន​៦១០​នាក់ ។​
       បង្ក្រាប​ជាក់ស្តែង​បាន​ចំនួន​៤៩៩​ករណី ឃាត់ខ្លួន​៦៧៧​នាក់ ស្មើនឹង ៨៧,៥៤%​នៃ​លទ្ធផល​បង្ក្រាប​រួម ,​បង្ក្រាប​ដោយ​ស៊ើបអង្កេត​បាន​ចំនួន​៧១​ករណី ឃាត់ខ្លួន​១៣៩​នាក់​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
    យោងតាម​តួលេខ​របាយការណ៍​ខាងលើនេះ រាជធានី​ភ្នំពេញ នៅតែ​ប្រឈម​នឹង​ការភ័យខ្លាច​សម្រាប់​ប្រជាពលរដ្ឋ​នៅឡើយ ៕​

adverise with khmeread

មតិយោបល់