១. ប្រេងដូង
ប្រេងដូងផ្ទុកនូវសារធាតុជាច្រើនល្អដល់សុខភាពស្បែក។ វីតាមីន E អាស៊ីតខ្លាញ់ និងប្រតេអ៊ីនគឺមានច្រើនក្រៃលែងក្នុងប្រេងដូង។ ស្បែករបស់អ្នកពឹងផ្អែកលើវីតាមីន E ដើម្បីជួសជុលស្បែកប្រេះ និង ស្បែកស្ងួត។ អាស៊ីតខ្លាញ់និងប្រូតេអ៊ីនផ្ដល់ជាតិសំណើម និងជួយការពារស្បែកពីការខូចខាត។
២. បន្ទាលកន្ទុយក្រពើ
វាត្រូវបានគេប្រើរាប់សតវត្សរ៍ដើម្បីព្យាបាលជំងឺស្បែក។ បន្ទាលកន្ទុយក្រពើមានផ្ទុកសារធាតុសំខាន់ៗសម្រាប់ផ្ដល់ជាតិទឹកដល់ស្បែក។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឱ្យស្បែកខូចឆាប់ជាសះស្បើយ។
៣. ទឹកឃ្មុំ
ទឹកឃ្មុំគឺជាគ្រឿងផ្សំមានសារសំខាន់បំផុតដើម្បីការពារពីបាក់តេរី។
* គ្រឿងផ្សំ៖
- ទឹកឃ្មុំ ១/៤ ពែង
- ប្រេងដូង ១ ស្លាបព្រាបាយ
- បន្ទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ
លាយគ្រឿងផ្សំបញ្ចូលគ្នាឱ្យសព្វ បន្ទាប់ពាសលើស្នាមជាំ រួចទុកចោលកន្លះម៉ោងជាការស្រេច។ ត្រូវលាបមុនចូលគេងប្រហែល ១ ម៉ោង ហើយលាបប្រហែលតែពីរថ្ងៃ នឹងបាត់ស្នាមជាំអស់រលីងតែម្តង៕
