adverise with khmeread 9d7d84ab3d31a2bc09c31e703976f201

វិធី​ទប់ស្កាត់​ជាតិ​វិទ្យុសកម្ម​ចេញពី​ទូរស័ព្ទដៃ​! ងាយស្រួល​មិន​នឹកស្មាន​ដល់​

    ​អ្នក​ប្រហែលជា​មិនបាន​ប្រយ័ត្ន​ជាតិ​វិទ្យុសកម្ម​ទេ ប៉ុន្ដែ​ទូរស័ព្ទដៃ​ពិតណាស់​ជា​អ្នក​ធ្វើឱ្យ​សុខភាព​យើង​មិនល្អ​ដោយសារ​កម្រិត​វិទ្យុសកម្ម​របស់​វា ហើយ​បើ​ទុក​យូរ​អាច​បង្ក​គ្រោះថ្នាក់​ធំ​នៅ​ថ្ងៃមុខ​។​

​    ​ក្នុង​បញ្ហា​នេះ​ផ្កា​គ្រាប់បែក (Rosemary) អាចជួយ​អ្នក​បាន​។ យោងតាម​ព្រឹ​ត្ត​ប័ត្រ​ព័ត៌មាន British Journal of Radiology បានឱ្យដឹងថា ផ្កា​គ្រាប់បែក​មាន​ផ្ទុក​នូវ​ខ្លាញ់ Soluble Canosol និង អាស៊ីត Carnosic ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​សារធាតុ​វិទ្យុសកម្ម និង​រ៉ាឌីកាល់​សេរី ហើយ​វា​ដើរតួ​ជា​អ្នកការពារ​មិនឱ្យ​ចំហាយ​ទាំងនោះ​ជ្រាបចូល​ក្នុង​រាងកាយ​របស់​អ្នក​។​

​    ​* គ្រឿងផ្សំ​
​    ​- ដាំទឹក ១ កូន​ឆ្នាំង​ឱ្យ​ពុះ​
​    ​- ស្លឹក​ផ្កា​គ្រាប់បែក​ហាន់​រួច ២ ស្លាបព្រា​បាយ​

​    ​ដាក់​ស្លឹក​ផ្កា​ចូលក្នុង​ទឹក​ពុះ​នោះ បន្ទាប់​ទុកចោល ៥-១០ នាទី​ទៀត មុនពេល​យកទៅ​ផឹក​វា​។ ពិ​សាវា​រាល់ថ្ងៃ អាចជួយ​ទប់ស្កាត់​រាងកាយ​ពី​ការ​ជ្រាបចូល​ចំហាយ​វិទ្យុសកម្ម​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​    ​ជម្រើស​មួយទៀត គឺ ហិត​ប្រេង​ផ្កា​គ្រាប់បែក ប៉ុន្តែ​ប្រេង​វា​ប្រហែលជា​ពិបាក​រក​បន្តិច​ហើយ​៕

adverise with khmeread
ប្រភព៖ yourhealthycupoftea

អ្នកនឹងចូលចិត្ត

មតិយោបល់