ម៉ាសមួយនេះពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្ដល់សំណើមដល់ស្បែកមុខរបស់អ្នក។ វានឹងជួយបំបាត់ស្នាមខ្មៅក្រោមរង្វង់ភ្នែក មុន ស្នាមជ្រួញ និងធ្វើឱ្យអ្នកមើលទៅក្មេងជាមុន ១០ ឆ្នាំ។
* គ្រឿងផ្សំ
- ទឹក ១ កែវ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- អង្ករ ៣ ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១ ស្លាបព្រាបាយ
* របៀបផ្សំ
ដាក់អង្ករចូលក្នុងឆ្នាំង និងចាក់ទឹកចូល។ ដាំវាឱ្យពុះ និងបើកភ្លើងតិចចាំបីនាទី។ ដកវាចេញពីចង្ក្រានទុកឱ្យត្រជាក់ សម្រិតទឹកទុកម្ដុំ។ បន្ទាប់មកយកបាយដាំហើយនោះលាយជាមួយនឹងទឹកឃ្មុំ និងទឹកដោះគោឆៅ លាយចូលគ្នាឱ្យសព្វ។
លាងមុខជាមួយទឹកបាយដែលស្រឹតទុកអំបាញ់មិញ បន្ទាប់មកយកម៉ាសនោះមកបិទពីលើមុខទុកចោល ១៥ នាទីសឹមលាងមុខចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ ធ្វើបែបនេះម្តងក្នុង ១ សប្ដាហ៍ មុខរបស់អ្នកនឹងស្អាតដូចបំណងប្រាថ្នា៕
