14009806 276222306092223 872758826 n

ចោ​រអំបុក​ចោរ​អំបែង​លួច​ទ្រព្យ​ក្នុងផ្ទះ​ជាប់​ខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ត្រង់ចំណុច​ផ្ទះ​កម្មករសំណង់ ស្ថិតនៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១២​ និង​៣០​នាទី​យប់។​

    ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ​បានទទួល​ពត៌មាន​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ខាងលើ នៅ​ចំណុច​កន្លែង​ហាង​បញ្ចាំ ស្ថិតនៅ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ជនរងគ្រោះ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ឱ្យជួយ​អន្តរាគ​មន៍​ឃាត់ខ្លួន​បានតែ​ម្តង​។​

    ប៉ូ​លិ​បន្តថា ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ា​ដា សាមីត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ  រួម​និង​វត្ថុតាង​យកមក​ធ្វើការ​សាកសួរ​នៅ ប៉ុស្តិ៍ រដ្ឋបាល​ព្រៃវែង​តាម​នីតិវិធី​ច្បាប់។​

    វត្ថុតាង​ចាប់យក ១-​កាបូបស្ពាយ​ពណ៌​សូកូឡា​ចំនួន​០១, ២-​កាបូប​លុយ​ពណ៌​ខ្មៅ​ចំនួន​០១, ៣-​ទូរស័ព្ទ​ម៉ាក​ណូគា​ខូច​ចំនួន​០១, ៤-​ដែក​ចុង​ស្រួច​សម្រាប់​ឆ្កឹះ​សោ​ផ្ទះ​ចំនួន​០១, ៥-​ដង្កាប់​ដែក​កែឆ្នៃ​សម្រាប់​កាច់ សោ​រក​ម៉ូតូ​ចំនួន​០១, ៦-​ស្ពី​ក​ឃ័​រ​ចំនួន​០១។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

 

មតិយោបល់