adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

យកម៉ូតូថៅកែគុយទាវទៅបញ្ចាំចូលកាស៊ីណូណាហ្គាចាញ់ខ្ទេច

     ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បានទទួល​ជនសង្ស័យ​ម្នាក់​ពី​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​០៣ មករា ២០១៦ ជាប់ចោទ​ពីបទ​យក​ម៉ូតូ​ថៅកែ​លក់​សរសៃ​គុយទាវ ទៅ​បញ្ចាំ​យកលុយ​លេងល្បែង​នៅ​កាស៊ីណូ​ណាហ្គា​ចាញ់​ខ្ទេច ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​តាំ វ៉ាន់​សូត ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​ដឹក​គុយទាវ​ឲ្យ​សិប្បកម្ម​ផលិត​គុយទាវ​ដាក់​តាម​ម៉ូយ នៅ​ស្រុក​បាក់​ខែង ភូមិ​ក្ដី​ចាស់ ស្នាក់​ក្នុង​សិប្បកម្ម ពីបទ​រំលោភ​លើ​សេចក្ដីទុកចិត្ត​។​
    ប៉ូលិស​បន្តថា ថ្ងៃកើតហេតុ នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី ០១ មករា​ឆ្នាំ​២០១៦ ម្ចាស់​សិប្បកម្ម​ប្រើ​ឲ្យ​ជនសង្ស័យ​ដឹក​គុយទាវ ដើរ​ចែកចាយ​តាម​ហាង ដឹក​ដោយ​ម៉ូតូ​ម៉ាក City Plus អូស​រ៉ឺម៉ក​។​
    ក្រោយ​ចែកចាយ​គុយទាវ​ហើយ ជនសង្ស័យ​ក៏​យក​ម៉ូតូ​ទៅ​បញ្ចាំ នៅ​កាស៊ីណូ​ណាហ្គា​បាន​លុយ​១៣០​ដុល្លារ​លេងល្បែង​ចាញ់​អស់​។ រហូតដល់​ថ្ងៃទី ៣ មករា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​ប្រាប់​ម្ចាស់​សិប្បកម្ម​ឲ្យ​ទៅ​លោះ​ម៉ូតូ ។​ចំណែកឯ​កន្ទុយ​រ៉ឺម៉ក ជនសង្ស័យ​ទុកចោល​នៅមុខ​កាស៊ីណូ​ណាហ្គា​មាន​គេ​លួច​បន្ត​បាត់ទៅ​ថែមទៀត ។​សម្ភារ​:​បាត់បង់​៖ កន្ទុយ​រ៉ឺម៉ក​០១ តម្លៃ​៨៥០​ដុល្លារ​និង​ម៉ូតូ​មួយគ្រឿង ។​
   ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៊ុន ឈាន ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៨២ មុខរបរ​ម្ចាស់​សិប្បកម្ម​ដូចខាងលើ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៦​ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​។​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ខណ្ឌ​៕​

adverise with khmeread

មតិយោបល់