adverise with khmeread Unnamed %281%29

និស្សិត​ស្រីស្រស់ស្អាត​ម្នាក់ ចេញពី​សាលា​ត្រូវ​ចោរ​២​នាក់​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ ​ZOOMER X (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ពួកចោរ​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ដេញតាម​នារី​ជា​និស្សិត​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​ម្នាក់​ដែល​ទើបតែ​ចេញពី​រៀន រហូតដល់​ផ្លូវ​ស្ងាត់​ក៏​ដក​កាំភ្លើង​គំរាម​បាញ់ រួច​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់។​

    អំពើ​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ ​និង​០៥​នាទី​យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​៤៦០ មុខផ្ទះ​លេខ​៨ ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

    នារី​រងគ្រោះ​ឈ្មោះ​ លីវ បិ​វួ​ច ភេទ​ស្រី អាយុ​២២​ឆ្នាំ មុនរ​បរជា​និស្សិត​ឆ្នាំ​ទី​១​នៅ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩៦E1 ផ្លូវ​លេខ​១៥៥ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន។ រីឯ​ជនសង្ស័យ​មាន​គ្នា​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។​

    បើតាម​សម្ដី​នារី​រងគ្រោះ​ខាងលើ​បានឱ្យដឹងថា នៅមុខ​ពេល​កើតហេតុ​គឺ​រូបគាត់​បានចេញ​ពី​រៀន​នៅសល​ក​វិទ្យាល័យ​បៀ​ល​ប្រាយ ហើយ​បាន​ជិះ​ម៉ូតូ​ម៉ាក​ ZOOMER X ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FX.7196 ដើម្បី​សំដៅទៅ​ផ្ទះ​ដែល​នៅក្បែរ​នឹង​កន្លែងកើតហេតុ​ខាងលើ​។​

    ខណៈ​ជិះ​ជិត​ដល់ផ្ទះ​ទៅហើយនោះ​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហង់​ដា​ពណ៌​ខ្មៅ តែ​មិ​ង​ចាំ​ស្លាក​លេខ ជិះ​ឌុប​គ្នា​តាម​មកពី​ក្រោយ​ហើយ​កាក់​ចំ​ពីមុខ​ម៉ូតូ​រូបនាង រួច​ដក​កាំភ្លើងខ្លី​និង​និយាយថា ​"​អញ​បាញ់ចោល "​។ ភា្ល​ម​នោះ​នាង​ភ័យ​ខ្លាំងពេក​ក៏​ចុះ​ពីលើ​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​តែម្ដង​។​

    ក្រោយពេល​កើតហេតុ​ជ​នរង​គ្រោះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចុះទៅ​ដឹក​រូបនាង​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​៕​

 

adverise with khmeread

មតិយោបល់