adverise with khmeread Newdalian

អតីត​កីឡាករ Aston Villa ត្រូវ​ប៉ូលិស​បាញ់កាំភ្លើង​ឆក់​រហូតដល់​ស្លាប់​

    ​អតីត​ម្ចាស់​គ្រាប់​បាល់​ល្អ​ដាច់​គេ​ក្នុង​ថ្ងៃ​បើកឆាក Premier League របស់​ក្រុម Aston Villa លោក Dalian Atkinson បាន​បាត់​បង់ជីវិត បន្ទាប់ពី​ត្រូវ​ប៉ូលិស​បាញ់កាំភ្លើង​ឆក់​នៅ​ទីក្រុង Telford ប្រទេស​អង់គ្លេស អំឡុង​ការកើត​ជម្លោះ​មួយ​នៅ​ម៉ោង ១.៣០ នាទី​ព្រឹក​នៅ​ប្រទេស​អង់គ្លេស​។​

​    ​មន្ត្រីប៉ូលិស​បានចេញ​សេចក្តីថ្លែងការណ៍​ទៅកាន់​វេ​ប​សាយ The Shropshire Star ថា "​មន្ត្រី​បាន​ឆ្លើយតប​ទៅកាន់​របាយការណ៍​មួយ​សម្រាប់​ការព្រួយបារម្ភ​ទៅលើ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​នៅ​ម៉ោង​ប្រមាណ​ជា ១.៣០​នាទី​ព្រឹក​នៅឯ​អាស័យដ្ឋាន​មួយ​ក្នុង​ទីក្រុង Telford"​។​

​    ​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្តទៀតថា "​អំឡុង​ពេលដែល​គាត់​ធ្វើដំណើរ​មកដល់​មន្ត្រីប៉ូលិស​បាន​បាញ់កាំភ្លើង​ឆក់​ដាក់​គាត់ ហើយ​បុរស​វ័យ ៤៨​ឆ្នាំ​ម្នាក់ ដែល​បន្ទាប់មក​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ផ្នែក​វេជ្ជសាស្ត្រ ត្រូវបាន​ប្រកាសថា​បាត់បង់​ជីវិត​នៅឯ​ម៉ោង​ប្រមាណ​ជា ៣​ព្រឹក​"​។​

​    ​"​ការិយាល័យ​មន្ត្រីប៉ូលិស West Mercia Polic មិនអាច​ផ្តល់​ការអត្ថាធិប្បាយ​ណាមួយ​បន្ថែម​ទៀតឡើយ ខណៈដែល​ឧប្បត្តិ​ហេតុនេះ​ត្រូវបាន​គេ​បញ្ជូនទៅ​គណៈកម្មការ​ពាក្យបណ្តឹង​ប៉ូលិស​ឯករាជ្យ (IPCC) ដូច​នីតិវិធី​ធម្មតា​ដទៃទៀត​ដែរ និង​ជួយ​ជ្រោមជ្រែង IPCC ជាមួយនឹង​ការសាកសួរ​របស់​ពួកគេ​"​។​

​    ​Atkinson មាន​ភាពល្បីល្បាញ​ខ្លាំង​បន្ទាប់ពី​បាន​ស៊ុត​គ្រាប់​បាល់​ជ័យ​ម្នះ​សម្រាប់ Aston Villa ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ខាប់​ក្នុង League Cup ឆ្នាំ​១៩៩៤ របស់​ពួកគេ​ទៅលើ​ក្រុម Manchester United ។ គាត់​ក៏បាន​លេង​ឱ្យ​ក្រុម​មួយចំនួនទៀត​ក្នុង​លី​ក​អង់គ្លេស​ផងដែរ​រួមមាន Ipswich Town, Sheffield Wednesday និង Manchester City ។​

​    ​នៅក្នុង​ផ្នែក​ចុងក្រោយ​នៃ​អាជីព​របស់គាត់ Atkinson បាន​លេង​ឱ្យ​ក្លឹប​មួយចំនួន​នៅក្រៅ​ស្រុក​រួមមាន Fenerbahçe, Metz, Al-Ittihad, Daejeon Citizen និង Jeonbuk Hyundai Motors៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់