adverise with khmeread Bayern muenchen v manchester city fc friendly match

Yaya Toure ពុំមាន​ឈ្មោះ​លេង​ក្នុង EPL ឥឡូវ​ក៏​អត់​មានឈ្មោះ​ក្នុង​កម្មវិធី​ជម្រុះ Champions League ទៀត​

    ​Yaya Toure បាន​ក្លាយទៅជា​មុខសញ្ញា​ខ្ពស់​ចុងក្រោយ​គេ​បំផុត​នៃ​បដិវត្តន៍​រុះរើ​ក្លឹប​មេឃ​ខៀវ Manchester City របស់ លោក Pep Guardiola​។​

​    ​ខ្សែបម្រើ​ជើងចាស់​មិន​ធ្លាក់​ទម្រង់​រូបនេះ​មិនបាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រ៉ូ​ម៉ា​នី​ជាមួយនឹង​ឈុត​ដំបូង​របស់​ក្រុម​មេឃ​ខៀវ​សម្រាប់​យុទ្ធនាការ​ជម្រុះ​ជើង​ដំបូង​នៃ Champions League ក្នុងជំនួប​ជាមួយ Steaua Bucharest ឡើយ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​កូត​ឌី​វ័រ ដែល​មិន​បញ្ហា​អ្វី​នោះឡើយ​រូបនេះ មិនមាន​ឈ្មោះ​ក្នុង​ជម្រើស​របស់​មេឃ​ខៀវ​ឡើយ​សម្រាប់​ជ័យជម្នះ​របស់​ពួកគេ​ក្នុង​លទ្ធផល ២-១ ទៅលើ Sunderland កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ហើយ​ច្បាស់​ជាងនេះទៅទៀត​គឺ​គាត់​មិនមែនជា​ផ្នែក​នៃ​គម្រោងការ​ដឹកនាំ​របស់ Guardiola ឡើយ​។​

​    ​ការដាក់​សម្ពាធ​ទៅលើ Toure កើតឡើង​ត្រឹម​ពីរ​ថ្ងៃ​បន្ទាប់ពី​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្លឹប Joe Hart ត្រូវបាន​ទម្លាក់​តំណែង​ដោយ Guardiola ដោយ​សុខចិត្ត​ដាក់​អ្នកចាំទី​ដៃ​ទី​ពីរ Willy Caballero ជំនួស​វិញ​ខណៈដែល​មេឃ​ខៀវ​ត្រៀម​ជាស្រេច​ដើម្បី​លក់​ដៃ​ទី​មួយឈុត​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​ចេញ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់