adverise with khmeread Unnamed %282%29

ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធរ​កណី​ប្រើប្រាស់​គ្រឿងញៀន​និង​ដាវ​១​ដើម​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​រួមទាំង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​និង​ដាវ​១​ដើម ត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ​ខែសីហា ​ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល​ដំបូល​ខៀវ លេខ ​S2-72   ភូមិ​ត្រ​ពាំ​ពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ទាប់ពី​ជនសង្ស័យ​រត់គេច​ពី​សមត្ថកិច្ច​ទុក​ម៉ូតូ​និង​ដាវ​ចោល​​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា មុន​ឈានទៅដល់​ការឃាត់ខ្លួន​នៅវេលា​ម៉ោង​៣ ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦​នៅ​ចំណុច​ក្នុង​បរិវេណ​ផ្ទះជួល​ដំបូល​ខៀង​សមត្ថកិច្ច​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ហ្វី​ណូ​មួយគ្រឿង​ដោយមាន​ការសង្ស័យ​ក៏​ដើរទៅ​ជិត​បំណង​ធ្វើការ​ឆែកឆេរ​ភ្លាមនោះ​ជនសង្ស័យ​ក៏បាន​រត់​ផ្លោះ​របង​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​

    សមត្ថកិច្ច​បាន​បន្តថា បន្ទាប់ពី​ជនសង្ស័យ​គេចខ្លួនបាត់​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឆែកឆេ​ក្នុង​ម៉ូតូ​រកឃើញ​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយគ្រឿង​និង​ជញ្ជីង​ថ្លឹង​មួយ​ទើប​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​តែម្តង​។​

    សមត្ថកិច្ច​បាន​បន្តទៀត​ថា រហូតមកដល់​វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​ខែ​ឆ្នាំ​ដដែល​មានការ​រាយការណ៍​ពី​សន្តិសុខ​ឃើញ​ជនសង្ស័យ​មក​សម្ងំ​ក្នុង​បន្ទប់​លេខ ​S2-72​ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​។​

    ជនសង្ស័យ​ខាងលើ​ឈ្មោះ ច​ន ប៊ុនធិន អាយុ​៣៦ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ មាន​ស្រុកភូមិ​បឹង​ខាងកើត ឃុំ​សុខ​គង ស្រុក​កងមាស ខេត្តកំពង់ចាម​។

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​ទីស្នាក់ការ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចាត់​ការបន្ត​៕

adverise with khmeread

មតិយោបល់