កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ សីហា បន្ទាប់ពីបានចាប់រំលោភសេពសន្ថវៈលើនារីម្នាក់បានសម្រេច កើតឡើងថ្ងៃទី០៥ សីហា ឆ្នាំ២០១៦ ម៉ោង៥ និង៣០នាទីល្ងាចចំណុចលើផ្ទះជនរងគ្រោះភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះ ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកឬស្សីសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកមន្ទីរពេទ្យ។
ចំណែកជនល្មើសឈ្មោះ យិន ថារ៉ូ ហៅខ្ញេវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ វត្ថុតាងចាប់យក ខោខូវប៊យជើងវែងពណ៌ខៀវ ០១, អាវដៃ ចងខ្សែពណ៌ ផ្កាឈូកឆ្នូត០១, អាវទ្រនាប់ពណ៌សាច់ ០១ និងខោទ្រនាប់ប៉ារ៉ា ០១។
ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែដេក ចុចទូរស័ព្ទលេងនៅក្នុងបន្ទប់ លើផ្ទះរបស់ខ្លួនតែម្នាក់ឯង។ ពេលនោះស្រាប់តែជនល្មើសបានដើរឡើងទៅធ្វើសកម្មភាពចាប់ខ្ទប់ មាត់និងច្របាច់ក ជនរងគ្រោះគំរាមមិនឱ្យស្រែក ហើយចាប់រំលោភបានសម្រេចតែម្តង ។
ពេលរំលោភ រួច ជនរងគ្រោះទាញទូរស័ព្ទបម្រុងតេ ប្រាប់ម្តាយ របស់ខ្លួន ស្រាប់ជនល្មើសបានស្ទុះទៅឆក់យកទូរស័ព្ទពីដៃ ជនរងគ្រោះព្រមទាំងយកលុយអស់មួយចំនួនហើយបានគេចខ្លួនបាត់។
លុះដល់ថ្ងៃទី១៥ សីហា ឆ្នាំ២០១៥ បងប្អូនរបស់ជនរងគ្រោះបានឃើញជនល្មើសនៅចំណុចភូមិបត្តាជី សង្កាត់ព្រែកហូរ ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច នៅចំពោះមុខសមត្ថកិច្ចតែម្តង។
ជនល្មើសបានឆ្លើយសារភាពថា មិនបានចាប់រំលោភទៅលើជនរងគ្រោះទេ គឺគ្រាន់តែបានបានយកដៃខ្ទប់មាត់ជនរងគ្រោះមិនឱ្យស្រែក ហើយបានយកទូរស័ព្ទ០២គ្រឿងនិងលុយ១០ដុល្លារ (ធ្លាប់បានប្រើប្រាស់គ្រឿង)។បន្ទាប់មកលោកព្រះរាជអាជ្ញា ឯកភាពឱ្យធ្វើការឃាត់ខ្លួនជនល្មើសដើម្បីបន្តចាត់ការតាមនីតិវិធី៕
