adverise with khmeread Joe chen

ចៀ​វៃ​និង​ប្ដី​រៀបការ នាង Joe Chen សម្ងំ​យំ​ខូចចិត្ត​ផឹកស្រា​ម្នាក់ឯង​?

    ​ចចាមអារ៉ាម​ចរាចរណ៍​កាលពី​សប្ដាហ៍​មុន ថា​អតីត​មិត្តស្រី​របស់លោក Wallace Huo នាង Joe Chen បាន​យំ បន្ទាប់ពី​ស្រវឹង​នៅ​យប់​ថ្ងៃ​រៀបការ​របស់​ចៀ​វៃ​និង​ប្ដី​ខ្លួន​។​

​    ​យ៉ាងណាមិញ នាង Joe ដោះស្រាយ​បញ្ហា​ពាក្យ​ចចាមអារ៉ាម​នេះ​នៅលើ Weibo របស់​នាង ដោយ​នាង​សរសេរថា​៖ "​មិន​ទំនង និង​អស់សង្ឃឹម​ណាស់​ចំពោះ​សារព័ត៌មាន សូម​មាន​ក្រមសីលធម៌ មុនពេល​បង្កើត​សាច់រឿង​អ្វីមួយ​នោះ​"​។​

​    ​នាង​បន្តថា "​នេះ​ប្រហែលជា​អ្នកធ្វើការងារ​នោះ​គ្មាន​វិជ្ជាជីវៈ​នោះទេ​។ ខ្ញុំ​ជា​មនុស្ស​ធម្មតា ចូលចិត្ត​ធ្វើការ​ងារ​និង​រីករាយ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ធ្វើ​ការងារ​បានល្អ និង​ស្គាល់​មិត្ត​បាន​ច្រើន ប្រសិនបើ​ខ្ញុំ​មានសំណាង​។ ខ្ញុំ​មិន​សង្ឃឹមថា​ខ្ញុំ​ក្លាយជា​ផ្ទាំង​ស៊ី​ប​ទៀត​នោះទេ និង​អរគុណ​សម្រាប់​ការព្រួយបារម្ភ​រហូតដល់​ថ្នាក់​បង្កើត​រឿង​មួយ​នេះ​ឡើង​"៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់