adverise with khmeread Unnamed

ទិញ​ថ្នាំញៀន​ពី​ម្តុំ​ផ្លូវ​រទេះភ្លើង​ទួលគោក​...​ទៅដល់​ស្វាយជ្រុំ​ជាប់​ខ្នោះ​

    កណ្តាល ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក កាលពី​ថ្ងៃទី១៥​ សីហា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​យប់​នៅ​ចំណុច​កំពង់ចម្លង​ស្វាយជ្រំ​ភូមិ​លើ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនល្មើស​២​នាក់​គឺ​១.​ឈ្មោះ ហេង ម៉ា​ណែ​ត​ភេទ​ប្រុស អាយុ​៣២ឆ្នាំ មុខរបរ​កសិករ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​បង្កង ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ​និង​២.​ឈ្មោះ លឹម ផល្លា ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ ក​សិ​​ករ មាន​ទីលំនៅ​ភូមិ​ព្រែក​បង្កង ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក​៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក ០១​កញ្ចប់​តូច​) និង​២.​ទូរស័ព្ទ​ម៉ាក​ណូគា​០១​គ្រឿង។​

    ប៉ូលិស​បន្តថា  នៅ​ថ្ងៃទី១៥​ ​សីហា ​ឆ្នាំ​២០១៦ ម៉ោង​៥ ​និង​៣០​នាទី ល្ងាច​ជនល្មើស​ទាំង​០២​នាក់ បាន​ឆ្លង​សា​ឡាំង​ស្វាយជ្រំ​ទៅ​ភ្នំពេញ។ បន្ទាប់មក​ជនល្មើស​ទាំង ០២​នាក់​​បាន​ទៅ​ទិញ​ថ្នាំញៀន ០១​កញ្ចប់​តូច តម្លៃ ២០.០០០៛ ពី​មនុស្ស​ស្រី​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ផ្លូវ​រទេះភ្លើង ខណ្ឌទួលគោគ។​

    ពេល​ទិញ​បាន ជនល្មើស​ទាំង​០២​នាក់ ក៏​ត្រឡប់មកផ្ទះ​វិញ​ដោយ​ឆ្លង​សាឡាង​ស្វាយជ្រំ ពេល​ឡើងដល់​មាត់ច្រាំង ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​តា​កូវ និង​ប៉ុស្តិ៍​ស្វាយជ្រំ កំពុង​ដើរល្បាត​មានការ​សង្ស័យ បានធ្វើការ​ឆែកឆេរ​រ​ក​ឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនល្មើស​ទាំង​២​នាក់​រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់