adverise with khmeread Zidane real madrid manager

Real Madrid បាន​បណ្តេញ​លោក Rafa Benitez រួច​យក Zidane មក​ជំនួស​

​    ​អ្នកចាត់ការ​លោក Rafa Benitez ត្រូវបានបណ្តេញ​ចេញពី​តំណែង បន្ទាប់ពី​ចូលមក​ដឹកនាំ​ក្រុម Real Madrid ទើបតែ​បាន​ប្រាំ​មួយខែ​។​

​    ​បន្ទាប់​ការបណ្តេញ​លោក Rafa Benitez ចេញ​ហើយ លោក Zinedine Zidane នឹង​ចុះ​ចេញពី​តំណែង​ជា​គ្រូបង្វឹក​នៅ​ក្រុម Real Madrid Castilla មក​ចូល​ដឹកនាំ​ក្រុម​ឈុត​ធំ​រហូតដល់​ចប់​រដូវ​កាល​។​

​    ​លោក Perez នៅតែ​ជា​អ្នកគាំទ្រ​លោក Jose Mourinho ហើយ​អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​រូបនេះ​នៅតែ​ជម្រើស​សម្រាប់ Real Madrid ប៉ុន្តែ​ម្ចាស់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​រូបនេះ ដឹងថា​មានតែ​លោក Zidane ប៉ុណ្ណោះ​ដែល​អាច​ចូលមក​ដឹកនាំ​ក្នុងស្ថានភាព​បែបនេះ​៕

លោក Mourinho នៅតែជាបេក្ខភាពទីមួយសម្រាប់ជំនួសលោក Benitez ប្រសិនបើក្លឹបសម្រេចបណ្តេញលោកយប់នេះ

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់