តារាចម្រៀង Selena Gomez ទំនងជាបោះពាក្យសម្តីផ្លែផ្កាខ្លះដាក់អតីតមិត្តប្រុស Justin Bieber ខណៈពួកគេបន្តជម្លោះតាមបណ្តាញសង្គម។
Selena បានបោះពាក្យសម្តីប្រកបដោយគតិបណ្ឌិតខ្លះដាក់ Justin នៅពេល Justin គំរាមលុបគណនី Instagram របស់ខ្លួនចេញ បន្ទាប់ពីអ្នកគាំទ្រចាប់ផ្តើមដេញដោលអំពីមិត្តស្រីថ្មីឈ្មោះ Sofia Richie។
បន្ទាប់ពីផ្ញើសារចុះឡើងៗកាលពីយប់ថ្ងៃអាទិត្យ Selena បានបញ្ឈប់ Justin ដោយផ្ញើសារថ្មីបំផុតនិងចោទប្រកាន់តារាចម្រៀងរូបនេះថា បានបោកប្រាស់ចិត្តនាងច្រើនលើកច្រើនសាក្នុងអំឡុងពេលដែលអ្នកទាំងពីទាក់ទងគ្នា។
Selena សរសេរថា “វាពិតជាគួរឲ្យអស់សំណើច អ្នកដែលបោកប្រាស់ចិត្តគេច្រើនលើកច្រើនសាបែរជាកំពុងចោទប្រកាន់មកលើអ្នកដែលអធ្យាស្រ័យនិងគាំទ្រទៅវិញ”៕
