adverise with khmeread Philippe coutinho liverpool 3380008

Philippe Coutinho ប្តេជ្ញាធ្វើឲ្យរដូវកាលនេះក្លាយជារដូវកាលដ៏ត្រចះត្រចង់

          កីឡាករ Philippe Coutinho ខ្សែ​បម្រើ​របស់ហង្សក្រហម​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​រដូវ​កាល​នេះ​ក្លាយជា​រដូវ​កាល​ដ៏ត្រចះត្រចង់បំផុតនៅក្នុងអាជីព​របស់​ខ្លួន​ បន្ទាប់​ពី​រក​បាន​ពី​រគ្រាប់​នៅក្នុងការ​ប្រកួត​ឈ្នះ​ក្រុម​អាសេណល​៤-៣ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

          Philippe បាន​ជួយ​ក្រុម​ឲ្យទទួល​បាន​៣​ពិន្ទុ​ដំបូង​នៅ​យុទ្ធ​នាកា​រសម្រាប់​រដូវ​កាល​ថ្មី ។​ Philippe រក​បាន​១២​គ្រាប់សម្រាប់ក្រុមរបស់​លោក Jurgen Klopp កាលពីរដូវ​កាល​មុន។ ប៉ុន្តែកីឡាកររូបនេះចង់​ធ្វើ​ឲ្យ​បានល្អនិងរកគ្រាប់ឲ្យ​ច្រើន​ជាង​រដូវកាល​មុន។

          Philippe បាន​និយាយថា “​​​ ខ្ញុំគិត​ថា រឿងមួយដែលខ្ញុំចង់កែលម្អ​គឺរក​គ្រាប់ បាល់​ឲ្យ​បាន​ច្រើន។ ខ្ញុំធ្លាប់ធ្វើ​បាន​កាលពីរដូវកាល​មុន ហើយ​ឥឡូវនេះ ខ្ញុំ​ចង់​បន្ត​ធ្វើ​ឲ្យ​កាន់តែ​ល្អថែមទៀត។ សំខាន់​គឺសម្រាប់ក្រុម​ទាំងមូល។ ពេលណាខ្ញុំរក​បាន​គ្រាប់​បាល់​កាន់តែច្រើន​ នោះខ្ញុំ​អាចជួយ​ក្រុម​បាន​កាន់តែច្រើន”៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់