adverise with khmeread 579614583d2ccb66c9000001

David Moyes: Lamine Kone នឹងមិនអាចចាកចេញទេបើមិនទាន់រកអ្នកជំនួសបាន

           គ្រូបង្វឹក​ក្លឹប Sunderland លោក​ David Moyes អះអាងថា លោក​មិនអាច បណ្តោយ​ឲ្យ​ខ្សែ​ការ​ពារ​តម្លៃ​១៨​លាន​ផោន​គឹកីឡាករ Lamine Kone ​ចាក​ចេញ​នៅ​ពេលដែល​លោកកំពុង​ខ្វះ​កី​ឡាករ​នោះទេ។

          លោក​ Moyes បាន​និយាយថា “​សំខាន់​គឺយើង​ខ្វះ​កីឡាក​រទាំង​ខ្សែ​ការ​ពារ​កណ្តាល​ ខ្សែ​បម្រើ​ ហើយ​ខ្ញុំ​នឹង​មិន​បណ្តោយ​ឲ្យ​នរណា​ម្នាក់​ដែល​ខ្ញុំ​គិតថា អាច រួមចំណែក​ជាមួយ​ក្រុម​ចាកចេញមុន​ពេល​ក្លឹប​​រក​អ្នក​មក​ជំនួស​បាននោះទេ។ Kone ចូល​រួម​ចំណែក​ច្រើន​ចំពោះក្រុម”។

          លោក Moyes បញ្ជាក់ថា លោក នឹងគោរព​តាម​ការសន្យា​របស់​លោក Sam Allardyce ក្នុង​ការ​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​កីឡាករ​អន្តរជាតិ​កូតឌីវ័ររូបនេះ​ ប្រសិន​បើ​កីឡាករ​រូបនេះ​បន្ត​នៅទៀត៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់