ស្ថាបត្យករ និងវិស្វករមកពីទីក្រុងប៉េកាំងនិងទីក្រុងវីយែនបច្ចុប្បន្នកំពុងប្រឹងធ្វើការលើការបង្កើតស្ពាន San Shan ។ ស្ពានយោលលាតសន្ធឹងនៅលើទន្លេគី (Gui River) នេះនឹងអនុញ្ញាតឱ្យអ្នកដំណើរពីទីក្រុងប៉េកាំងឆ្ពោះទៅទីក្រុងចាងជាគូ ក្នុងខេត្តហឺប៉ីជាកន្លែងសម្រាប់ត្រៀមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២២ ។
ស្ពាននេះរចនាឡើងបង្ហាញពីនិមិត្តសញ្ញារបស់អូឡាំពិក ដោយវាមានកងរង្វង់ប្រាំនៅលើស្ពាន។ ស្ពាននេះមានប្រវែង ៤៥១ ម៉ែត្រ ភ្ជាប់ផ្លូវពីទីក្រុងប៉េកាំងឆ្ពោះទៅទីក្រុងចាងជាគូនិងរចនាឡើងយដោយក្រុមហ៊ុន Penda។ នេះបើយោងតាម People's Daily Online ។
ស្ពាននេះនឹងត្រូវចំណាយពេល ៦ ឆ្នាំដើម្បីសាងសង់ ចំពោះការចំណាយមិនមានរបាយការណ៍ណាមួយបញ្ជាក់នោះទេ៕
