កណ្តាល ៖ ប៉ូលិសស្រុកខ្សាច់កណ្តាបានស្រាវជ្រាវ និងបង្ក្រាប ការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាលកាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០១៦ ម៉ោង៣រសៀលនៅចំណុចភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលពីបទបង្ករបួសស្នាម។
ប៉ូលិសនិយាយថា កម្លាំងប៉ុស្តិ៍រដ្ឋបាលជ័យធំសហការជាមួយកម្លាំងផ្នែកប៉ូលិសយុត្តិធម៌ស្រុកបានចុះស្រាវជ្រាវ ស៊ើបអង្កេត ចាប់ខ្លួនតាមដីកាម្នាក់ឈ្មោះ រិន រ៉េត ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរ កម្មកររោងចក្រ មានទីលំនៅ នៅភូមិជ័យធំ ឃុំជ័យធំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការចាប់ខ្លួនយោងតាមដីកាលេខ៖៨៩១ចុះថ្ងៃទី ៣០.១១.២០១១ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល។ ពីបទ៖ បង្ករបួសស្នាមដោយចេតនាដែលបានប្រព្រឹត្តនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៣.០៦.២០០៨។ ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕
