កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៤ សីហា ឆ្នាំ២០១៦ ម៉ោង០៦កន្លងទៅនេះ លើផ្លូវជាតិលេខ១១០ ស្ថិតនៅក្នុងភូមិ.ឃុំ កំពង់កុង ស្រុកកោះធំ រវាងម៉ូតូអូសរ៉ឺម៉ក និង រ៉ឺម៉កម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់របួសម្នាក់។
ប៉ូលិសនិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយ រវាងម៉ូតូអូសរ៉ឺម៉ក និងរ៉ឺម៉កម៉ូតូដែលមានទិសដៅបញ្ច្រាស់គ្នា បណ្ដាលឱ្យ ស្លាប់ម្នាក់ របួសស្រាលម្នាក់ ខូចម៉ូតូ (ធ្ងន់១ គ្រឿង ស្រាល០១ គ្រឿង)។
ប៉ូលិសបន្តថា ១-ឈ្មោះ តុង អ៊ុក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររ៉ឺម៉ក ដឹកត្រីលក់ មានទីលំនៅភូមិលេខ៧ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាសេ៩០ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1SY-8577 អូសរ៉ឺម៉កដឹកត្រី បើកបរក្នុងទិសដៅពីត្បូងទៅជើង (ព្រែកជ្រៃ-ច្បារអំពៅ) វ៉ារថយន្ដ (ស្លាប់នៅនឹងកន្លែង ) ម៉ូតូមានកញ្ចក់មានពាក់មួកសុវត្ថិភាព, ២-ឈ្មោះ លី ឈុនឡុង ភេទ ប្រុស អាយុ២៥ឆ្នាំមុខរបរបើកបររ៉ឺម៉កម៉ូតូដឹកត្រីលក់ មានទីលំនៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ បើកបរម៉ូតូម៉ាក DAYUN សេ១៥០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1FS 5265 មានទ្រុងរ៉ឺម៉ក មានកញ្ចក់ មានមួកសុវត្ថិភាព បើកបរក្នុងទិសដៅ ពីជើង ទៅ ត្បូង (ច្បារអំពៅ-ព្រែកជ្រៃ ) របួសស្រាល។
ប៉ូលិសបន្តថា រ៉ឺម៉កទាំង០២គ្រឿងបើកបរមានទិសដៅ បញ្ច្រាស់គ្នា ដឹកត្រីដូចគ្នា ម៉ូតូអូសរ៉ឺម៉ក សេ ៩០ បើកជែងរថយន្ត ទៅបុក រ៉ឺម៉កម៉ូតូចំពីមុខបណ្ដាលឱ្យស្លាប់ខ្លួនឯងនៅ កន្លែងកើតហេតុ។
ករណីនេះកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតធ្វើការវាស់វែងរួច និងយកមធ្យោយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕
