adverise with khmeread Unnamed %283%29

ចាប់​ក្មេងៗ​២​ក្រុម​បាន​គ្នា​៩​នាក់​(ស្រី០២នាក់)ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប​ករណី​រក្សាទុក​,​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​២​កន្លែង​ផ្សេងគ្នា​នៅ​ចំណុច​ផ្លូវ​ចុះ​ទំនប់​បារាំង​សង្កាត់​ផ្សារឆ្នាំង ​និង​ចំណុច​ផ្ទះ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង កាលពី​ថ្ងៃទី១៥​ សីហា​ ឆ្នាំ​២០១៦​ ម៉ោង​១២​កន្លះ ជា​លទ្ធផល​បង្ក្រាប សរុប​២​កន្លែង​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​ស្រី​២​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ នួន វិជ្ជា ភេទប្រុស អាយុ១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង​, ២-ឈ្មោះ ​កែម​រតនា ភេទប្រុស ​អាយុ១៩ឆ្នាំមាន​ទីលំនៅ​ភូមិ​ផ្សារលើ​ សង្កាត់​ផ្សារឆ្នាំង​, ៣-​ឈ្មោះ ក្រុង ណា​លី​ក ភេទប្រុស ​អាយុ១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង​, ៤-ឈ្មោះ ​ងួន គេ​ម​ហៀ​ង  ភេទប្រុស ​អាយុ២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​កណ្ដាល​ សង្កាត់​ផ្សារឆ្នាំង​, ៥-​ឈ្មោះ ច្រឹ​ក ផល្លី ភេទប្រុស ​អាយុ២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​កណ្ដាល​ សង្កាត់​ផ្សារឆ្នាំង​, ៦-​ឈ្មោះ ប៊ុត ផល្លី ភេទប្រុស ​អាយុ​១៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​សំរោង ​សង្កាត់​ផ្សារឆ្នាំង (ដកហូត​វត្ថុតាង ថ្នាំ០១កញ្ចប់​,​ ទូរស័ព្ទ០៣​គ្រឿង​លុយ​៥២០០០រៀល​,​ ម៉ូតូ០១គ្រឿង​), ៧-​ឈ្មោះ ហឿង សុខលី ភេទប្រុស ​អាយុ២១​ឆ្នាំមាន​ទីលំនៅ​ភូមិ​សំរោង​សង្កាត់​ផ្សារឆ្នាំង​, ៨-​ឈ្មោះ ចាន់ ស្រី​នី ភេទស្រី​ អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង និង​៩-ឈ្មោះ ​រី យ៉ា ភេទ​ស្រី ​អាយុ​១៨ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់ ​សង្កាត់កំពង់ឆ្នាំង​ដកហូត​វត្ថុតាង ថ្នាំ០១​កញ្ចប់​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    សរុប​វត្ថុតាង​ដកហូត​០២កន្លែង​ថ្នាំ​ម្សៅ​ព​ណ៌ស០២កញ្ចប់​តូច​, ​ម៉ូតូ​ម៉ាក គុប​ជ្រុង០១​គ្រឿង​, ​ទូរស័ព្ទ០៣គ្រឿង​, ​លុយ​ខ្មែរ ៥២០០០ រៀល​ និង​សម្ភារៈ​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន៕

adverise with khmeread

មតិយោបល់