adverise with khmeread 1

​រូបថត​ល្អ​ដាច់​គេ​ប្រចាំ​អូឡាំពិក​? Bolt ងាក​សើច​ស្ញេញ​ដាក់​កាមេរ៉ា​ខណៈ​កំពុង​រត់ប្រណាំង​!

    ​រូបថត​មួយ​សន្លឹក​នេះ​អាច​សង្ខេប​យ៉ាងខ្លី​អំពី​របៀប​ដែល Usain Bolt វ៉ា​ដាច់​ខណៈ​កំពុង​រត់ប្រណាំង​។  

​    ​ផ្លេកបន្ទោរ​បាន​ត្របាញ់​នៅលើ​ទីលាន​រត់ប្រណាំង​ម្តងទៀត ខណៈដែល​អ្នក​រត់លឿន​ដូច​រន្ទះ Bolt បាន​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​ទីក្រុង​រី​យ៉ូ​ជាមួយ​ការ​ឈ្នះ​មេដាយមាស​កីឡា​អូឡាំពិក​៣​លើក​ជាប់​គ្នា​ក្នុង​វិញ្ញាសារ​រត់​ចម្ងាយ ១០០​ម៉ែត្រ ជាមួយ​រូបថត​ដ៏​ល្អឥតខ្ចោះ​មួយ​សន្លឹក​នេះ​ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​បញ្ជាក់ថា​គាត់​ពិតជា​ស៊ី​ផុយ​ណាស់​សម្រាប់​ការរត់​ប្រណាំង​។​

​    ​ស្រប​ពេលដែល​អត្ត​ព​លិ​ក​ដទៃទៀត​កំពុង​ផ្តោតអារម្មណ៍​ពេញទំហឹង​សម្លឹង​ទៅ​គោលដៅ អត្ត​ព​លិ​ក​កំពូល​ល្បឿន​វ័យ ២៩​ឆ្នាំ​រូបនេះ​បែរជា​ងាក​សើច​ស្ញេញ​មកកាន់​កាមេរ៉ា ខណៈដែល​គាត់​បាន​វ៉ា​ដាច់​យ៉ាង​រំភើយ​ពីមុខ​ដៃគូ​ប្រជែង​របស់គាត់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុនពេល​ដែល​គាត់​បាន​ឈាន​ទៅយក​មេដាយមាស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​    ​ទិដ្ឋភាព​ងាក​មកកាន់​កាមេរ៉ា​រប​ស់​គាត់​ត្រូវបាន​ចាប់យក​ដោយ​ជាង​ថតរូប​ឈ្មោះ Cameron Spencer ខណៈដែល​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ចែកចាយ​រូបភាព​មួយ​សន្លឹក​នេះ​ពាសពេញ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​៕

 

adverise with khmeread
ប្រភព៖ Telegraph

មតិយោបល់