បុរសវ័យក្មេងកំពុងតស៊ូដើម្បីជីវិតរបស់គាត់ បន្ទាប់ពីប្រតិកម្មអាឡែស៊ីស្បែកយ៉ាងធ្ងន់ធ្ងរជាមួយថ្នាំពេទ្យ។
លោក Christopher Wooll វ័យ២១ឆ្នាំ គាត់សឹងតែដុតទាំងរស់ទៅហើយ នៅពេលដែលរាងកាយរបស់គាត់ផ្ទុះពងបែក បន្ទាប់ពីលេបថ្នាំរក្សាអារម្មណ៍ឱ្យស្ងប់ Lamotrigine បាន ១០ ថ្ងៃ។
លោក Wooll មិនត្រូវបានពេទ្យចេញថ្នាំនេះឱ្យទេ ដែលថ្នាំនេះប្រើសម្រាប់ព្យាបាលបញ្ហា Bipolar និងឆ្កួតជ្រូក ប៉ុន្ដែគាត់បានសម្រេចចិត្តប្រើប្រាស់ថ្នាំនេះដោយខ្លួនឯងទាំងគ្មានវេជ្ជបញ្ជា។
ស្បែកចេញកន្ទួលរមាស់គឺជាសញ្ញាដំបូងនៃប្រត្តិកម្មថ្នាំនេះ។ គាត់បានធ្វើរោគវិនិច្ឆ័យឃើញកើតជំងឺ Stevens-Johnson Syndrome (SJS) ជាជំងឺកម្រមួយ ប៉ុន្ដែជីវិតរបស់គាត់ត្រូវបានរងការគំរាមកំហែង ដោយសារស្បែកប្រតិកម្មជាមួយនឹងថ្នាំ និងមេរោគ។
គាត់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ Queen Elizabeth Hospital ក្នុងទីក្រុង Birmingham បន្ទាប់ពីឪពុកម្ដាយរបស់គាត់រកឃើញគាត់ក្នុងផ្ទះរបស់គាត់នៅទីក្រុង Warwickshire៕
ប្រភព៖ ដេលីមែល
