រណ្តៅរ៉ែពេជ្រនេះមានតម្លៃរំពឹងទុកប្រមាណ ១៣ ពាន់លានផោន (ជិតស្មើ ១៧ ពាន់លានដុល្លារ)។ វាជារណ្តៅថ្លៃបំផុតក្នុងពិភពលោក។
ដោយគេដាក់ឈ្មោះក្រៅថា "ទីក្រុងពេជ្រ" រណ្តៅរ៉ែពេជ្រឈ្មោះ Mir នៅតំបន់ស៊ីបេរីភាគខាងកើតនេះមានទំហំធំដល់ថ្នាក់វាអាចបង្កើតទាញឧទ្ធម្ភាគចក្រឱ្យចូលទៅបាតរណ្តៅបាន។
មានជម្រៅ ៥២៥ ម៉ែត្រ និងជាមួយត្បូងពេជ្រប្រវែងជាង ១,៦ គីឡូម៉ែត្រ រណ្តៅនេះបានធ្វើឱ្យតំបន់នេះមើលទៅស្រដៀងនឹងទីក្រុងជិតខាង Mirny ដែលមានស្នាមក្រហូងធំមួយដោយសារអាចម៍ផ្កាយវាយប្រហារ។
រណ្តៅពេជ្រនេះបានជួយប្រែក្លាយអតីតសហភាពសូវៀតពីប្រទេសក្រីក្រខ្ទេចខ្ទីដោយសារសង្គ្រាមទៅជាមហាអំណាចសកលលោកនៅក្រោយសម័យសង្គ្រាមលោកលើកទីពីរ។
រណ្តៅរ៉ែដ៏ធំនេះបានបញ្ឈប់ប្រតិបត្តិការក្នុងឆ្នាំ ២០០៤ ប៉ុន្តែគេនៅតែបន្តសកម្មភាពជីករូងផ្លូវរូងក្រោមដីជាច្រើននៅក្នុងក្រោមរណ្តៅនេះ ដែលអាចផលិតពេជ្រជាង ៦ លានការ៉ាត់ក្នុងឆ្នាំ ២០១៤៕
