adverise with khmeread 4

បង្ក្រាបទីតាំងគ្រឿងញៀន១កន្លែង ឃាត់ខ្លួន៣នាក់ដកហូតថ្នាំញៀន៦កញ្ចប់

    ភ្នំពេញ​៖ ទីតាំង​គ្រឿងញៀន​មួយកន្លែង​ស្ថិតនៅ​ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ត្រូវបាន​ប៉ូលិស​តាមដាន​ក្នុងការ​ប្រមាញ់​កន្លងមក ពេលនេះ​ត្រូវបាន​ចុះបង្ក្រាប ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​នៅ​ចំណុច​ជួរ​មាត់ទន្លេ​ស្ថិតក្នុង​ក្រុម​៥ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤​ខែមករា​ឆ្នាំ​២០១៥​នេះ​។​
    ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បា​ន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់ (​ធំ​៣​កញ្ចប់​+​តូច​៣​កញ្ចប់​),​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​,​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន ព្រមទាំង​ឧ​បករ​ណ៏​គ្រឿងញៀន​មួយចំនួន​។​
    ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន ទី​១-​ឈ្មោះ​សុខ ម៉េង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ទី​២-​ឈ្មោះ សា​ណា រ៉ា​ហ្វា​ត់ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ និង​ទី​៣-​ឈ្មោះ ម៉ាង ភ្លី​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​។​បច្ចុប្បន្ន​វត្ថុតាង​រួមទាំង​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់