adverise with khmeread 4f1wz0fcxg5c6763c3cfb1ade512 3732887  the hippodrome was very important in ancient roman times it was a 43 1470858273135

ក្រុម​បុរាណ​វិទូ​ទើបតែ​រកឃើញ​ផ្ទាំងគំនូរ​បុរាណ​មួយ​ផ្ទាំង​គូ​លើ​ឥដ្ឋ ចំណាស់ ១៨០០ ឆ្នាំ​

    ​បុរាណ​វិទូ​បាន​រកឃើញ​ឥដ្ឋ​រចនាប័ទ្ម Mosaic ប្រវែង ១០ ម៉ែត្រ​បង្ហាញ​ពី​គំនូរ​ប្រណាំង​រទេះ​បុរាណ​នៅ​សម័យ​រ៉ូ​ម៉ាំង​។​

​    ​ត្រឡប់​ទៅ​សតវត្សរ៍​ទី ៤ វត្ថុ​បុរាណ​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​រកឃើញ​ក្នុងភូមិ Akaki ខាងក្រៅ​រាជធានី​នី​កូ​ស៊ី​ប្រទេស ស៊ី​ព (Cyprus)​។ ផ្ទាំងគំនូរ​រចនាប័ទ្ម Mosaic នេះ​បង្ហាញ​ពី​ការប្រណាំង​រទេះសេះ​រវាង​ជនជាតិ​រ៉ូ​ម៉ាំ​បួន​នាក់​។​

​    ​ក្នុង​គំនូរ​នោះ ក្នុង​មួយក្រុម​មាន​សេះ​ចំនួន​បួន ហើយ​សិលា​ច​រិ​ក​នេះ​មាន​ឆ្លាក់​ឈ្មោះ​អ្នក​ប្រ​ណាំ​រទេះសេះ​ទៀត ដោយ​ពួកគេ​ជឿថា​ជា​ឈ្មោះ​របស់​ពួកគេ​និង​ជា​ឈ្មោះ​របស់​សេះ​ផងដែរ​។​

​    ​អ្នកជំនាញ​ជឿថា​វា​គឺជា​ការ​តំណាងឱ្យ​ក្រុមមនុស្ស​ផ្សេងៗ​គ្នា ដែល​ប្រកួតប្រជែង​គ្នា​ក្នុងសម័យ​រ៉ូ​ម៉ាំង​។ ការប្រណាំង​ហាក់បីដូចជា​ធ្វើឡើង​នៅ​កីឡាដ្ឋាន Hippodrome ដោយ​ប្រើ​រទេះ​និង​សេះ​ប្រណាំង​គ្នា​។​

​    ​ពួកគេ​ជឿថា​គំនូរ​នេះ​ប្រហែលជា​ផ្នែក​មួយ​នៃ​វីឡា​របស់​អភិជន​មានទ្រព្យ​សម្បត្តិ​ម្នាក់​នៅ​ប្រទេស​ស៊ី​ព ខណៈដែល​រ៉ូ​ម៉ាំង​កំពុង​ដាក់​ប្រទេស​នេះ​ជា​ចំណុះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់