ឆាកជីវិតរបស់ជាងគំនូរពិការភ្នែកសញ្ជាតិអាមេរិកម្នាក់នេះ គឺជាឧទាហរណ៍មួយបញ្ជាក់ថាគ្មានអ្វីដែលមិនអាចទៅរួចនោះឡើយលើលោកនេះ។
ចូរស្រមៃគិតអំពីពេលវេលាមួយដែលនៅសុខៗស្រាប់តែយើងបាត់អស់នូវចក្ខុវិស័យរបស់យើង។ ហើយចូរស្រមៃទៀតថា ការមានចក្ខុអាចមើលឃើញមិនគ្រាន់តែជាផ្នែកមួយដែលជួយឱ្យយើងបំពេញកិច្ចការប្រចាំថ្ងៃនោះទេ ប៉ុន្តែសន្ទុះចង់ធ្វើអ្វីមួយរបស់យើងក៏ជាផ្នែកដ៏សំខាន់បំផុតមួយដែរដើម្បីធ្វើឱ្យជីវិតមានពន្លឺ។
នេះជារឿងពិតរបស់លោក John Bramblitt វ័យ ៤១ឆ្នាំ បើទោះបីជាលោកពិកាភ្នែក ប៉ុន្តែលោកមិនពិកាសន្ទុះចិត្តចង់ធ្វើអ្វីមួយនោះឡើយ។
John បានបញ្ជាក់ទៅកាន់វេបសាយ Huffington Post ថា "ពណ៌ធម្មជាតិមានអត្ថន័យចំពោះខ្ញុំច្រើនជាងពេលដែលខ្ញុំនៅមើលឃើញទៅទៀត ឥឡូវនេះ។ បច្ចុប្បន្ននេះ ពណ៌បង្កនូវខ្លឹមសារគួរឱ្យរំភើបចិត្តច្រើនណាស់"។
ពិការភាពភ្នែករបស់គាត់បានចាប់ផ្តើមឡើងអំឡុងពេលដែលគាត់កើតជំងឺឆ្កួតជ្រូក និងជំងឺឡែមដែលវេជ្ជបណ្ឌិតបានជួយសង្គ្រោះអស់រយៈពេលពេញបីឆ្នាំ។
ទោះបីជា គាត់មិនបានចាប់យកសិល្បៈគំនូរជាអាជីព ប៉ន្តែគាត់ពិតជាចូលចិត្តខាងគូរគំនូរខ្លាំងណាស់។ គាត់មានសញ្ញាបត្រនៅនិពន្ធបែបច្នៃប្រឌិត និង សញ្ញាបត្រសិក្សាផ្នែកពិការភាព។
ប៉ុន្តែរហូតដល់ពេលលោកចាប់ផ្តើមពិកាភ្នែកទាំងស្រុងនៅចុងអាយុ ២០ ឆ្នាំ (ក្នុងឆ្នាំ ២០០១)ទើបញ៉ាំងឱ្យលោកខិតខំប្រឹងប្រែងប្រែក្លាយខ្លួនឯងទៅជាជាងគំនូរអាជីព។
John មានទេព្យកោសល្យខ្លាំងពីធម្មជាតិ ដោយគាត់អាចគូររូបមនុស្សដែលគាត់មិនធ្លាប់បានឃើញពីមុនមក ដូចជាប្រពន្ធ កូនប្រុស និងសុនខរបស់គាត់ជាដើម។ គាត់រៀបការមានកូននៅក្រោយពេលពិការភ្នែកប៉ុណ្ណោះ៕
ប្រភព៖ Littlethings, CNN, Huffingtonpost
