adverise with khmeread 0

​រដូវ​កាល​ថ្មី Costa នៅ​ដដែល​! Diego Costa រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ក្រោយ​ធាក់​ស្មងជើង​អ្នកចាំទី West Ham

    ​Diego Costa ត្រូវបាន​ចោទប្រកាន់ថា​ជាម​នុស្ស "​ព្រហើន​" ម្នាក់ ដែល​ស័ក្តិសម​នឹង​ទទួលបាន​កាត​ក្រហម​លើ​ការប្រព្រឹត្ត​កំហុស​មួយ មុនពេល​ដែល​គាត់​ផ្តល់ជូន​កាដូ​ពិសេស​ដល់ Antonio Conte ជាមួយ​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ នៅ​នាទី​ចុង​ម៉ោង​ក្នុងជំនួប​ជាមួយ​ញញួរ​ធំ West Ham កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​    ​ខ្សែប្រយុទ្ធ​ក្រុម​តោ​ខៀ Chelsea រូបនេះ​បាន​រួចខ្លួន​ពី​ការទទួល​កាត​ក្រហម បន្ទាប់ពី​គាត់​បាន​បន្សល់​ស្លាកស្នាម​បាត​ស្បែកជើង​របស់គាត់​ទៅលើ​ស្មងជើង​របស់​អ្នកចាំទី​ញញួរ​ធំ Adrian នៅក្នុង​តង់​ទី​ពីរ​។​

​    ​Costa ទទួលបាន​កាត​លឿង​រួចជាស្រេច​ក្នុង​តង់​ទីមួយ​សម្រាប់​ការតវ៉ា​ជាមួយ​អាជ្ញាកណ្តាល ប៉ុន្តែ​អាជ្ញាកណ្តាល Anthony Taylor បានសម្រេច​ចិត្ត​មិន​លើក​កាត​លឿង​ទី​ពីរ​ជូន​ដល់​គាត់​ម្តង​ទៀតឡើយ បន្ទាប់ពី​រូបគេ​ធាក់​ជើង​អ្នកចាំទី​ញញួរ​ធំ​។​

​    ​ប្រធាន​ក្រុម​ញញួរ​ធំ Mark Noble បាន​និយាយថា "​វា​មិនមែនជា​កាត​លឿង​ទេ​? ខ្ញុំ​បានឃើញ​ការ​ធាក់ ហើយ​គាត់​បាន​យក​កែងជើង​អូស​ធាក់​ទាំងស្រុង​"​។​

​    ​អ្នកវិភាគ​បាល់ Jamie Carragher បាន​និយាយថា "​នេះ​សម​នឹង​ទទួល​កាត​ក្រហម​ចំពោះ​ការប៉ះទង្គិច​មួយ​នេះ​។ Costa នៅតែ​ដដែល​។ រឿងនេះ​បានកើត​ឡើង​ញឹកញាប់​ហើយ​"​។​

​    ​ទោះជា​យ៉ាងណាក្តី លោក Conte បានចេញ​មុខមក​ការពារ​ជ័យជម្នះ​របស់គាត់​ដោយ​និយាយថា "Diego ព្យាយាម​ដាក់​សម្ពាធ​ទៅលើ Adrian ហើយ​មុន​ពេលដែល​ការប៉ះទង្គិច​កើតឡើង គាត់​បាន​បញ្ឈប់​"​។​

​    ​គាត់​បាន​បន្តទៀតថា "​សម្រាប់​ហេតុផល​នេះ​ខ្ញុំ​គិតថា អាជ្ញាកណ្តាល​បានធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​។ អ្នក​ស្គាល់ Diego គាត់​ជាម​នុស្ស​ដែល​ងប់​ង​ល់​នឹង​ការប្រកួត​មួយ​។ គាត់​បានដាក់​ចំណង់​ចិត្ត​នៅក្នុង​អ្វី​គ្រប់យ៉ាង​ដែល​គាត់​ធ្វើ ប្រសិន​គាត់​ស៊ុត ប្រសិន​គាត់​រត់ សម្រាប់​គ្រប់យ៉ាង​គាត់​ដាក់​ចំណូលចិត្ត​ទៅលើ​វា​ទាំងអស់​។ ប៉ុន្តែ ក្នុងស្ថានភាព​នេះ ខ្ញុំ​ត្រូវតែ​និយាយ​ដោយ​ភាពស្មោះត្រង់​។ ខ្ញុំ​គិតថា​អាជ្ញាកណ្តាល​សម្រេចចិត្ត​ត្រឹមត្រូវ​"៕

 

adverise with khmeread
ប្រភព៖ Mirro

មតិយោបល់