adverise with khmeread Maxresdefault

HyunA ស្រក់ទឹកភ្នែកនៅពេលរំឭកអំពីការរំលាយក្រុម 4 Minute

          នៅ​ក្នុងកម្មវិធី “HyunA`s X19” តារា​ចម្រៀង HyunA នឹង​លាតត្រដាង​អំពី​អារម្មណ៍​ពិត​របស់​នាងជុំវិញការរំលា​យ​ក្រុម​ 4Minute នៅ​ដើម​ឆ្នាំ​នេះ​ ព្រមទាំង​​បង្ហាញការយល់ឃើញ​របស់នាង​ជុំវិញ​អាជីព​សម្តែង​ទោល។

          កម្មវិធី​ជជែក​កម្សាន្ត​នេះ គ្រោង​នឹងចាក​ផ្សាយវគ្គ​​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦​ខែសីហា​។ ​កម្មវិធីនេះនឹងបង្ហាញ​ពី​សន្និសីទកាសែត​របស់ HyunA សម្រាប់​ការ​វិលត្រឡប់មក​សម្តែង​ជា​លក្ខណៈ​ទោល​លើក​ដំបូង។ នាងក៏ត្រូវ​ឆ្លើយ​នឹង​សំ​ណួរ​ជា​ច្រើន ជុំវិញ​ការ​រំលាយ​ក្រុម​ចម្រៀងស្រីយូរអង្វែង​របស់នាង។ នៅទីបំផុត​ នាង​បាន​ស្រក់ទឹកភ្នែក។

          កម្មវិធី​នេះនឹងបង្ហាញពីសកម្មភាព​សម្តែង​ “Viral Fest Asia” របស់​នាង​នៅ​កោះបាលី​ និងអ្វីដែលកើតឡើងនៅ​ក្រោយ​ឆាក​នៅ​ពេល​ហាត់សម​និងនៅ​សណ្ឋាគារ៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់