adverise with khmeread 0

សាហាវ​ណាស់​! ជន​ពាក់​ម៉ាស់​ចូលមក​ក្លេ ក អ្នកចាំទី​ដូច​ប្រដាល់​ក្នុង​ទ្រុង​

​    ​នេះ​គឺជា​វេលា​ដ៏​រន្ធត់​មួយ​ដែល​អ្នកចាំទី​ម្នាក់​ត្រូវបាន​ផ្តួល​ទៅនឹង​ដី​ដោយ​ការវាយប្រហារ​ពី​បុរស​ពាក់​ម៉ាស់​ម្នាក់ ដែល​បាន​រត់​ចូលមក​កាន់​ទីលាន​រួច​ចាប់​ក្លេ និង​ច្របាច់ក​របស់គាត់​បោក​ទៅនឹង​ដី​។​

​    ​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅក្នុង​ការប្រកួត​មួយ​រវាង​ក្រុម Jönköping Södra និង Ostersund ក្នុងប្រទេស​ស៊ុយអែត​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​    ​អ្នកចាំទី Aly Keita បាន​រងរបួស​ក​យ៉ាងធ្ងន់ធ្ងរ ហើយ​ការប្រកួត​ក៏ត្រូវ​បាន​ផ្អាក​។ Ostersund អាច​ឈ្នះ Jönköping Södra ៣-០ ដោយ​ស្វ័យប្រវត្តិ​ប្រសិនបើ​ការស៊ើបអង្កេត​រកឃើញ​ថា ក្លឹប Jönköping Södra ព្រងើយកន្តើយ​នឹង​កាតព្វកិច្ច​សន្តិសុខ​រប​ស់​ខ្លួន​។​

​    ​ហេតុការណ៍​នេះ​បានធ្វើ​អាជ្ញាធរ​បាល់ទាត់​ទូទាំង​ពិភពលោក​មានការ​ព្រួយបារម្ភ​ជួស​អំពី​សុវត្ថិភាព​កីឡាករ​នៅលើ​ទីលាន ប្រសិនបើ​មាន​ករណី​ស្រដៀង​នេះ​កើតឡើង​ជាថ្មី​នៅ​ការប្រកួត​ផ្សេងៗ​លើ​ពិភពលោក​៕

adverise with khmeread
ប្រភព៖ Mirro

មតិយោបល់