adverise with khmeread 2

Cesc Fabregas អាច​ផ្ទេរ​ចេញទៅ​ក្លឹប​យក្ស​របស់​អឺរ៉ុប​

​    ​Cesc Fabregas កំពុង​ចង់​ស្នើ​ទៅលេង​នៅ Real Madrid និង Barcelona ខណៈដែល​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​សម្លឹង​ចាកចេញ​ពី​តោ​ខៀវ Chelsea​។​

​    ​ក្នុង​សប្តាហ៍​នេះ តារាបាល់ទាត់​វ័យ ២៩ ឆ្នាំ​រូបនេះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅលើ​ការផ្ទេរ​ទៅ​សេះបង្កង់ Juventus ដែល​កំពុង​ស្វែងរក​ខ្សែបម្រើ​កណ្តាល​ថ្មី​ដើម្បី​ជំនួស​តំណែង Paul Pogba​។​

​    ​ទោះជា​យ៉ាងណាក្តី Barcelona បាន​ដកខ្លួន​ចេញពី​ការ​ប្រជែង​នេះ ដោយ​ខ្លួន​ទើបតែ​បាន​ចំណាយលុយ​ចំនួន ៤៥​លាន​ផោន (​ជាង​៥៨​លាន​ដុល្លារ​) ទៅលើ​ខ្សែបម្រើ​វ័យ ២២​ឆ្នាំ​របស់​ព័រ​ទុយ​ហ្គា​ល់ Andre Gomes ។​

​    ​ភ្នាក់ងារ​តំណាងឱ្យ Fabregas បានធ្វើ​ការទាក់ទង​ទៅកាន់​ជំនិត​ម្នាក់​របស់​ប្រធាន​ក្លឹប​អធិរាជ លោក Florentino Perez ដើម្បីឱ្យ​គាត់​បង្ហាញ​ការចាប់អារម្មណ៍​មកលើ​អតីត​ខ្សែបម្រើ​វ័យក្មេង​របស់​កាំភ្លើង​ធំ​រូបនេះ ប៉ុន្តែ​អធិរាជ​ស​បច្ចុប្បន្ន​នៅតែមាន​ការ​លើស​ចំណុះ​ក្នុង​តំបន់​កណ្តាល​របស់ខ្លួន​នៅឡើយ ខណៈដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្វះស្វែង​យ៉ាងសកម្ម​ក្នុង​ការលក់ Isco និង James Rodriguez ចេញ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Mirro

មតិយោបល់