adverise with khmeread Unnamed %282%29

ខឹង​ប្រពន្ធ​មិនឱ្យ​រួមរក្ស​យក​កាំបិត​អា​រក​សម្លាប់ចោល​កូនតូចៗ​២​នាក់​យំ​ឱបជើង​សព​ម្តាយ

    ភ្នំពេញ​ ៖ ថៅកែ​ហាង​ម៉ាស្សា​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ប្តី​ជា​ឃាតករ​បាន​អា​រក​សម្លាប់ចោល ហើយ​ឃាតករ​រូបនោះ​បានគេច​ខ្លួន​បន្សល់​ទុក​កូនតូច​២​នាក់​យំឱបជើង​សព​ម្ដាយ​គួរឱ្យ​អាណិតអាសូរ​ណាស់។​

    អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​ខាងលើនេះ​បង្ក​ការភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៦ សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា "​សុខ​វិសាល " ១២៦ ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ សុខ សុ​ឃិន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ជា​ថៅកែ​ម៉ាស្សា​នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​វាល ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។ ចំណែក​ប្ដី​ដែលជា​ឃាតករ​ឈ្មោះ ​ទុន ធា​វី អាយុ​៤៥​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល។​

    ប៉ូលិស​បន្តថា បុរស​ជា​ប្តី​ដែល​ហ៊ាន​សម្លាប់​ប្រពន្ធ​ចោល​គ្មាន​ញញើត​ដៃ ដែល​ឃាតករ​រូបនេះ​បាន​បែក​គ្នា​អស់​រយៈពេល​ជាង​២​ខែ​ប៉ុណ្ណោះ មិនដឹង​គិត​ឃើញ​យ៉ាងម៉េច​បានជា​បុរស​នេះ​មកសុំ​រួមរស់​ជាមួយ​ប្រពន្ធ​វិញ តែ​ប្រពន្ធ​មិន​ព្រម ក៏​លួច​ឡើងលើ​ដំបូលផ្ទះ​យក​កាំបិត​អារ ក​ប្រពន្ធ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​តែម្តង ហើយ​គេចខ្លួនបាត់។​

    ក្រោយ​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​រួច បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់