adverise with khmeread 1

ឃាត់ខ្លួនអ្នកបើកនិងព្រូរថយន្តក្រុងក្រុមហ៊ុនអង្គរអ៊ិចស្ព្រេសដែលបុកគោយន្ត

     កំពង់ចាម ៖ ប៉ូលិស​ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​ឃាត់ខ្លួន អ្នកបើកបរ និង​ព្រូ​រថយន្តក្រុង​ក្រុមហ៊ុន អង្គរ​អ៉ិ​ច​ស្ព្រេ​ស បន្ទាប់ពី​គេចខ្លួន ក្រោយពី​បាន​បើករថយន្ត​បុក​គោយន្ត​ពីក្រោយ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល មនុស្ស​៤​នាក់​រួចមក​។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ឈ្មោះ លឹម ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែក​ព្រូ​រថយន្ត​មានឈ្មោះ ដ​ត ហាក់​កូប ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនុប ខេត្ត​ព្រះសីហនុ​។​
    មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន អង្គរ​អ៉ិ​ច​ស្ព្រេ​ស ផ្ទុក​អ្នកដំណើរ​៣៩​នាក់ ក្នុងនោះ​មាន​ជនជាតិ​បរទេស​១៨​នាក់ និង ជនជាតិខ្មែរ​២១​នាក់ បាន​បើក​បុក​គោយន្ត​កន្ត្រៃ ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​។​
    គ្រោះថ្នាក់​នេះ បានកើត​ឡើង​នៅ​ម៉ោង​៣​កន្លះ​ទៀបភ្លឺ​ថ្ងៃ​៤ មករា ឆ្នាំ​២០១៦ នេះ នៅលើ​ផ្លូវ​លេខ​៧១ ចំនុច​ភូមិ​២២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​
   រថយន្តក្រុង​ពណ៌​លឿងទុំ របស់​ក្រុមហ៊ុន​អង្គរ​អ៉ិ​ច​ស្ព្រេ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8915 (​ដែល​ពីដំបូង​អ្នកបើកបរ​និង​ព្រូ​រថយន្ត​រត់គេចខ្លួន​បាត់​)​បើកបរ​ពី​ខេត្តសៀមរាប ទៅ​រាជធានី​ភ្នំពេញ ។​
   លុះដល់​ចំណុច​ខាងលើ​ក៏បាន​បើក​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ រហូត​ទៅបុក​ពីក្រោយ​គោយន្ត ពណ៌​ក្រហម ដែលមាន​បើកបរ​ដោយ​ឈ្មោះ លន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​តា​ប្រុក ស្រុក​ចំការលើ រួម​ដំណើរ​ជាមួយ ២​នាក់​៖ ១-​ឈ្មោះ ឈាវ ថា​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​២-​ឈ្មោះ ឈាវ តឿ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​តា​ប្រុក ស្រុក​ចំការលើ បណ្តាល​ឲ្យ​របួស​មនុស្ស​៤​នាក់ ក្នុងនោះ​របួសធ្ងន់​ម្នាក់​ឈ្មោះ លន់​។​
    បច្ចុប្បន្ន​រថយន្តក្រុង និង​គោយន្ត ត្រូវបាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក​ចំការលើ​៕​

adverise with khmeread

មតិយោបល់