adverise with khmeread 1

ក្រោយ​ចាញ់​ហង្ស​ក្រហម Arsene Wenger ខាំមាត់​កាន់​លុយ​មួយចំនួនធំ​ទៅ​តថ្លៃ​ខ្សែការពារ Valencia មក​ពង្រឹង​តំបន់​ការពារ​របស់ខ្លួន​

    ​Arsene Wenger បាន​ដោះស្រាយ​បញ្ហា​ខ្សែការពារ​ដោយ​ប៉ុនប៉ង​ចុះហត្ថលេខា​ទិញយក​ខ្សែការពារ​របស់​ក្រុម Valencia កីឡាករ Shkodran Mustafi ។​

   ​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាយលុយ​ចំនួន ២០​លាន​ផោន សម្រាប់​ខ្សែការពារ​កណ្តាល​អាល្លឺម៉ង់ Mustafa ខណៈដែល​ក្លឹប​អេ​ស្ប៉ា​ញ​ដែលជា​ម្ចាស់​ខ្សែការពារ​រូបនេះ​មិន​យល់ព្រម​លើ​ការស្នើ​នេះឡើយ ដោយ​ពួកគេ​បានទាមទារ​តម្លៃ​ខ្លួន​បន្ថែម​ឡើងដល់​ទៅ ២៥​លាន​ផោន​។​

​    ​ទោះបីជា​ក្លឹប​បាន​អះអាង​ដូចនេះ ការចរចា​នៅតែ​កំពុង​នឹង​បន្ត ហើយ Arsenal នៅតែ​ស្ថិត​ខ្លួន​ក្នុង​ទីផ្សារ​សម្រាប់ Mustafi ប៉ុន្តែ​ឥឡូវ​កិច្ចព្រមព្រៀង​គឺ​កាន់តែ​ស្មុ័​គ្រ​ស្មាញ​ឡើង​បន្ថែមទៀត​ដោយសារ​ការ​តម្លើងថ្លៃ​ខ្លួន​នេះ​។​

​    ​ការទិញ​នេះ​មើលទៅ​មានការ​លំបាក​បន្តិច​ហើយ ខណៈដែល Valencia មិន​ចង់​បាត់បង់ Mustafi ស្រប​ពេលដែល​ខ្សែការពារ​កណ្តាល​របស់​គេ​មួយរូប​ទៀត​គឺ​កីឡាករ Aymen Abdennour គឺ​កំពុង​ត្រូវបាន​ចែចូវ​ដោយ Everton ។​

​    ​Abdennour បានដាក់​សំណើ​មកកាន់​កាំ​ភ្លើ​ធំ ប៉ុន្តែ Wenger ចង់បាន Mustafi ជា​ជម្រើស​ទីមួយ​របស់គាត់ ខណៈដែល​ខ្សែការពារ​របស់ West Brom កីឡាករ Jonny Evans ក៏​ស្ថិតនៅក្នុង​ជម្រើស​របស់គាត់​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់