adverise with khmeread 14030696 1035247636590151 788159418 n

ខឹង​សង្សារ​មិន​មកជួប សម្រេចចិត្ត​លោត​ពីលើផ្ទះ

​    កំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦ សីហា ២០១៦ ស្ថិតនៅ​ចំណុច​ផ្ទះ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺមានករណីប៉ុនប៉ងធ្វើអត្តឃាត។
​ ​
    ប៉ូលិសនិយាយថា នារី​រងគ្រោះ​ឈ្មោះ​ អា​ទី អាយុ​២៦​ឆ្នាំ មាន​សង្សារ​ឈ្មោះ ​ម៉េច សាម៉ន។ 

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ អ្នក​នៅក្នុង​ផ្ទះ​មិនបាន​ដឹងថា នារី​រងគ្រោះ​លោត​ពីលើផ្ទះ​នោះទេ ហើយក៏មានការភ្ញាក់ផ្អើល​ពេលឮ​សូរសំឡេង​ក្រាំង ទើប​ស្ទុះ​ចេញមក​មើល ក៏​ឃើញ​នារី​រងគ្រោះ​ដេក​ដួល​បាត់ទៅហើយ តែ​មិន​ទាន់ស្លាប់នោះ​ទេ។​

    បើតាម​ការ​ឱ្យដឹងពី​នារី​រងគ្រោះ​ថា នាង​ចង់​ស្លាប់ ព្រោះតែ​សង្សារ​មិន​ព្រម​មកជួប​ជាច្រើន​ថ្ងៃ​មកហើយ ទើប​ឈឺចិត្ត​មិនអាច​ទ្រាំ​រស់​តទៅទៀតបាន។ បន្ទាប់ពី​កើតហេតុ នារី​រងគ្រោះ​ត្រូវ​បងប្អូន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ៕

adverise with khmeread

មតិយោបល់