adverise with khmeread 14030992 276363539411433 449105446 n

រំលោភទៀតហើយ! បងចិញ្ចឹមរំលោភប្អូនចិញ្ចឹមអាយុ ១៥ ឆ្នាំពេលនៅផ្ទះស្ងាត់តែម្នាក់ឯង

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​ព្រឹក​ថ្ងៃទី​១៦​សីហា​នេះ មក​ធ្វើការ​សាកសួរ​ដោយយោង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ដោយ​ចោទ​ពីបទ​រំលោភ​សេព​សន្ធ​វៈ​លើ​ប្អូនស្រី​ចិញ្ចឹម​បានសម្រេច​មួយ​លើក​កាល​រសៀល​ម្សិល​មិ​ញ​នៅផ្ទះ​លេខ​១៦៥ ផ្លូវលំ​ក្រុម​៧ ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ​ប៉ូលិស​និ​យា​ថា ជនសង្ស័យ​ឈ្មោះ ពេជ្រ និវត្តន៍ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១៦៥ ផ្លូវលំ​ក្រុម​៧ ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    ចំណែក​ដើមបណ្តឹង​ឈ្មោះ ព​.​ច ភេទ​ស្រី អាយុ​១៥​ឆ្នាំ ស្នាក់នៅផ្ទះ​លេខ​១៦៥ ផ្លូវលំ​ក្រុម​៧ ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ត្រូវជា​ប្អូនស្រី​ចិញ្ចឹម​របស់​ជនសង្ស័យ​។​

    លោក ដួង វណ្ណៈ នាយប៉ុស្តិ៍​ស្តីទី​ភ្នំពេញ​ថ្មី​បានឱ្យដឹងថា ក្រោយពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ​មកប្តឹង​ផ្ទាល់មាត់​ពី​ករណី​ចាប់រំលោភ  លោក​ក៏​ដឹកនាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​បុរស​ខាងលើ​ដល់​លំនៅដ្ឋាន​តែម្តង​និង​បាន​នាំខ្លួន​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​។​

    ជនសង្ស័យ​ខាងលើ​បានប្រាប់​ប៉ូលិស​ថា ក្មេងស្រី​រងគ្រោះ​ដែលជា​ប្អូន​ចិញ្ចឹម​របស់ខ្លួន​គឺ​ត្រូវបាន​ឪពុកម្តាយ​របស់ខ្លួន​យកមក​ចិញ្ចឹម​តាំងតែ​ពី​តូច​កូនង៉ា​មកម្ល៉េះ មកដល់​បច្ចុប្បន្ន​មាន​អាយុ​១៥​ឆ្នាំ​ហើយ​។

    តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​រងគ្រោះ​បានឱ្យដឹងថា  កាលពី​ថ្ងៃទី​១៥ សីហា​​ ឆ្នាំ​២០១៦​វេលា​ម៉ោង​២ ​និង​១០​នាទី​រសៀល​នៅ​ចំណុច​ផ្ទះកើតហេតុ​ជនសង្ស័យ (​ត្រូវជា​បងចិញ្ចឹម​) បាន​ហៅ​នាងឱ្យ​ចូលមកក្នុង​បន្ទប់​របស់គាត់​។ ពេលទៅដល់​ក្នុង​បន្ទប់​ស្រាប់តែ​ជនសង្ស័យ​បាន​យក​កាំបិតប៉័​ង​តោ​មក​គំរាម​សម្លាប់​បើ​មិនឱ្យ​រូបគាត់​រំលោភ​។ ទើប​នាង​ភ័យខ្លាច​ក៏​ពុំ​ហ៊ាន​ស្រែក​ហើយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច​តែម្តង​។ លុះ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ នាង​ហើយ​និង​បងប្អូន​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែម្តង​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​ទៅលើ​ប្អូន​​ស្រី​ចិញ្ចឹម​របស់ខ្លួន​ពិតប្រាកដ​មែន។ ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ មុនពេល​កើតហេតុ​ដោយ​នៅផ្ទះ​ជាមួយគ្នា​មាន​សភាព​ស្ងាត់ ជនសង្ស័យ​បាន​ហៅ​ប្អូនស្រី​ចិញ្ចឹម​ដែលជា​ជនរងគ្រោះ​ចូល​បន្ទប់​ស្នាក់នៅ​របស់ខ្លួន​ហើយ​បាន​យក​កាំបិតប៉័ងតោ​មក​គំរាម​និង​បានធ្វើ​សកម្មភាព​រំលោភ​ប្អូនស្រី​ចិញ្ចឹម​បានសម្រេច​មួយ​លើក​ពិតមែន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែខ​សុខ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់