គ្មានបុរសណាប្រាថ្នាចង់បានប្រដាប់ភេទតូចហើយខ្លីនោះទេ ប៉ុន្តែអ្នកលោតកម្ពស់រំលងដងរបាជនជាតិជប៉ុន Hiroki Ogita ប្រាថ្នាមិនឱ្យមានប្រដាប់ភេទវែងនោះទេ បន្ទាប់ពីអាច្រម៉ក់របស់គាត់បានធ្វើឱ្យទើសធ្លាប់ដងរបាជាហេតុធ្វើឱ្យក្តីសុបិនអូឡាំពិកត្រូវរលាយនៅថ្ងៃអង្គារនេះ។
ពេលគាត់ប៉ុនប៉ងហក់រំលងរបាកម្ពស់ ៥,៣ ម៉ែត្រ មើលទៅគាត់ប៊ិះតែនឹងលោតផុតទៅហើយ។ ប៉ុន្តែចៃដន្យអី លិង្គរបស់គាត់បានគ្រវាត់ឡើងលើប៉ះរបាធ្លាក់ដីខ្ពោក ធ្វើឱ្យគាត់ធ្លាក់ពីការប្រកួតតែម្តង។
ប្រសិនបើគាត់អាចលោតរំលងផុតរបានោះបានគាត់នឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមេដាយមាស ប៉ុន្តែឥឡូវអ្វីៗគឺចប់អស់ទៅហើយ៕
