adverise with khmeread Untitled 1

គីម​ជុង​អ៊ុន​ចាត់ទុក​សាច់​ឆ្កែ​ជា "​កំពូល​អាហារ​" សម្បូរ​វីតាមីន​ហើយ​ឥឡូវ​កំពុង​ជំរុញ​ប្រជាជន​ឱ្យ​វាយ​ឆ្កែ​យក​សាច់​ស៊ី​

    ​មេដឹកនាំ​ផ្ដាច់ការ គីម ជុង​អ៊ុន បាន​សាទរ​សាច់​ឆ្កែ​ថា​ជា "​កំពូល​អាហារ​" ក្នុងការ​សាកល្បង និង​ជំរុញ​ប្រជាជន​ក្រីក្រ​ឃ្លាន​ខ្លាំង​ឱ្យ​វាយ​ឆ្កែ​យក​សាច់​ស៊ី​។​

​    ​មេដឹកនាំ​កូរ៉េខាងជើង​កំពុងតែ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ស៊ីសាច់​ឆ្កែ​ឱ្យបាន​ច្រើនៗ ដោយ​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​លើកឡើងថា​សាច់​ឆ្កែ​សម្បូរ​វីតាមីន​ច្រើនជាង​មាន់ សាច់គោ សាច់ជ្រូក​និង​ទា​។​

​    ​មិន​ត្រឹម​ប៉ុណ្ណោះ សារព័ត៌មាន​ក្នុងស្រុក​ប្រទេស​កូរ៉េខាងជើង​បាន​ឃោសនា​ថា ការធ្វើ​ទារុណកម្ម​លើ​សត្វ​ឆ្កែ​រហូតដល់​ស្លាប់​ជួយ​បង្កើន​រសជាតិ​របស់​វា​ទៀតផង​។​

​    ​យោងតាម​វីដេអូ Youtube ប្រទេស​កូរ៉េខាងជើង​របស់​ប៉ុស្ដិ៍​ទូរទស្សន៍ DPRK Today បានឱ្យដឹងថា​ម្ហូប​សាច់​ឆ្កែ​នេះ​គឺជា​អាហារ​ប៉ូវ​កម្លាំង​ប្រពៃណី ហើយ​វា​ល្អ​សម្រាប់​ក្រពះ និង ពោះវៀន​។​

​    ​វេ​ប​សាយ Korea Times រាយការណ៍​ថា ប៉ុស្ដិ៍​នេះ​ក៏បាន​លើកទឹកចិត្ត​មនុស្ស​ឱ្យ​វាយ​ឆ្កែ​រហូតដល់​ស្លាប់  មុនពេល​កោរ​រោម និង​ស្ងោរ​វា​ដែរ​។​

​    ​សារព័ត៌មាន​ទាំង​ទូរទស្សន៍​និង​វិទ្យុ​ក្នុងប្រទេស​កូរ៉េខាងជើង​បានមក​ប្រកូក​ប្រកាសថា សាច់​ឆ្កែ​ជា​ជម្រើស​ជីវជាតិ​មួយ ដោយ​ថា​ដូចជា​ថ្នាំ​អ៊ីចឹង​។​

​    ​មេដឹកនាំ​ផ្ដាច់ការ​រូបនេះ​ក៏បាន​ព្រមាន​ប្រជាជន​ខ្លួន​ថា ពួកគេ​ប្រហែលជា​នឹងត្រូវ​ឆ្លងកាត់​គ្រោះ​ទុរ្ភិក្ស​ម្តងទៀត​នាពេល​ឆាប់ៗ​នេះ​។ គ្រោះ​ទុរ្ភិក្ស​បានសម្លាប់​មនុស្ស​រាប់លាន​នាក់​នា​អំឡុង​ទសវត្សរ៍ ១៩៩០៕ 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់